adverise with khmeread Untitled 1

ស្គាល់​អត្តសញ្ញាណ​សព​ស្ត្រី​ម្នាក់​ត្រូវ​ឃាតករ​ចងខ្សែ​រុំ​នឹង​ភួយ​បោះចោល​នៅ​គំនរ​សំរាម​

    ភ្នំពេញ ​៖ សព​ស្ត្រី​ម្នាក់​ត្រូវបាន​អ្នក​រើស​អេតចាយ​បាន​ប្រទះឃើញ​ចងខ្សែ​រុំ​នឹង​ភួយ​យកមក​បោះចោល​ជាមួយ​គំនរ​សំរាម មិនដឹង​ស្លាប់​តាំងពី​ពេលណា​នោះទេ។​

    ករ​ណី​ឃាតកម្ម​ខាងលើនេះ​ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ និង​៤០​នាទី ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​១០០៣ ស្ថិតនៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

    តាម​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដែល​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា ស្ត្រី​ដែល​ត្រូវគេ​រុំ​នឹង​ភួយ​យកមក​ពោះ​ចោល​នៅ​គំនរ​សំរាម​នេះ ពួកគាត់​សង្ស័យថា​ជា​អំពើ​ឃាតកម្ម ឬ​រំលោភ​ហើយ​សម្លាប់​?

    បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​បាន​បញ្ជាក់ថា សព​នារី​រងគ្រោះ​ឈ្មោះ ​កែវ កញ្ញា អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្លឹប​៥៥ (​នៅ​ជិត​ក្រុមហ៊ុន​សែ​ល​ខាត​វិមានឯករាជ្យ​) ស្នាក់​នៅផ្ទះ​លេខ​១១៤៧ ផ្លូវជាតិ​លេខ​២ ក្រុម​១២ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

    ប៉ូលិស​បន្តថា ករណីនេះ​ជា​អំពើ​ឃា​កម្ម​វាយ​សម្លាប់​ហើយ​យក​សព​មក​បោះចោល​នៅ​ទីនោះ ហើយ​បន្ទាប់ពី​ធ្វើ​កោសល្យ​ពិច្ឆ័យ​រួច​ប៉ូលិស​នឹង​ប្រគល់​សព​ដល់​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ​ជុំវិញ​ករណីនេះ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​ឃាតករ៕​

adverise with khmeread

មតិយោបល់