adverise with khmeread 1

ក្រុម Bayern Munich នឹង​ពិភាក្សា​ជាមួយ​កីឡាករ Mario Gotze ជុំវិញ​អនាគត​របស់គេ​

ប្រធាន​កីឡា​របស់​ក្លឹប​បាល់ទាត់ Bayern Munich លោក Matthias Sammer បាន​អះអាងថា លោក​នឹង​ត្រូវការ ​ការចរចា​ជាមួយ​កីឡាករ​ខ្សែបម្រើ Mario Gotze បន្ទាប់ពី​គាត់​បានដាក់​ការសង្ស័យ​ជុំវិញ​អនាគត​របស់គាត់​នៅ​ទឹកដី Allianz Arena​។​

​ជើងឯក World Cup រូបនេះ​ត្រូវបាន​ជាប់​ការទាក់ទង​ជាមួយនឹង​ការផ្លាស់​ទៅកាន់​ក្រុម Liverpool ក្នុងតម្លៃ ៣៧,២ លាន​ផោន ប៉ុន្តែ​កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ​បាន​បដិសេធ​ពី​ការផ្លាស់​ទៅ​ទឹកដី Anfield ដើម្បី​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​គ្រូបង្វឹក​ចាស់​លោក Jurgen Klopp ក្នុង​ខែ​នេះ​។ ប៉ុន្តែ​រូបគេ​បាន​និយាយថា​នឹង​ពិចារណា​ពី​អនាគត​របស់ខ្លួន​នៅ​ចុងរដូវ​កាល​នេះ​។​

​នៅពេល​បាន​សួរ​ពី​ការចាកចេញ​របស់​កីឡាករ​រូបនេះ លោក Matthias Sammer បាន​ប្រាប់​អ្នកកាសែត​ថា "​ខ្ញុំ​និយាយថា​នេះ​គឺ​រឿង​ឆ្កួត​លីលា ដែលមាន​ពាក្យ​ច​ចា​អា​រ៉ា​ម​ពី​ការផ្ទេរ​នៅ​ខែមករា​នេះ ចំណែកឯ Gotze វិញ​គាត់​បាន​និយាយ​ពី​ចុងរដូវ​កាល​នេះហើយ​ទេតើ​!"​។​

"​មតិ​របស់ Gotze គឺ​បាន​បង្ហាញថា យើង​នឹងត្រូវ​អង្គុយ​ចុះ​ជាមួយគ្នា​ក្នុង​ចំណុច​ណាមួយ​នៅ​ប៉ុន្មាន​ខែ​មុននេះ​ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​របស់គាត់​។ នេះ​ហេតុផល​របស់ខ្ញុំ​"​។​

​លោក​បាន​បន្តទៀតថា "​ខ្ញុំ​មើលមិនឃើញ​ពី​សញ្ញាណ​អ​វិ​ជ្ច​មាន​ពីអ្វី​ដែល Gotze បាន​និយាយ​ឡើយ​។ គាត់​បាន​លើក​រឿង​មួយចំនួន​មក​ក្នុង​កិច្ចពិភាក្សា ហើយ​យើង​នឹង​បញ្ជាក់​ពីអ្វីៗ​ក្នុង​ពាក់កណ្តាល​រដូវ​កាល​នេះ​។ រឿង​ជាច្រើន​នឹង​ត្រូវបាន​ដោះស្រាយ​បន្ទាប់​ពីនេះ​ទៅ​"៕

adverise with khmeread
ប្រភព៖ ​ស្ព៉​ត​ម៉ូ​ល​

មតិយោបល់