adverise with khmeread Untitled 1 copy

ឮ​បងប្រុស​ថា​គ្មាន​លុយ​ព្យាបាល​មហារីក ប្អូនស្រី​អាយុ ១៩ ឆ្នាំ​លួច​រត់​មក​ក្រុង​ហាង​ចូ​វ​លក់ខ្លួន​ដើម្បី​យកលុយ​ព្យាបាល​បងប្រុស​

    ​កាលពីពេល​ថ្មីៗ​នេះ ក្មេង​ជំទង់​អាយុ ១៩ ឆ្នាំ​ម្នា​ក់បាន​ចូលទៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​ទីក្រុង​ហាង​ចូ​វ ដោយ​កាន់​បដា​មួយ​សរសេរថា នាង​ផ្តល់​ព្រហ្មចារី​ដល់​នរណា​ដែលមាន​បំណង​ឱ្យ​នាង ២០០.០០០ យ័ន (​ប្រហាក់ប្រហែល ២៩.១០៦ ដុល្លារ​)​។ 

​    ​នាង​ក៏​និយាយ​ដែរ​ថា​នាង​មាន​សំបុត្រ​បញ្ជាក់​ពី​មន្ទីរពេទ្យ​ថា​នាង​នៅ​ព្រហ្មចារី​។​

​    ​បដា​នោះបាន​បកស្រាយ​ថា ក្មេងស្រី ដែលមាន​នាម​ថា Xu មកពី​ខេត្ត​យូ​ន​ណាន ត្រូវការ​រៃអង្គាស​លុយ​សម្រាប់​ព្យាបាល​ជំងឺមហារីក​ឈាម​បងប្រុស​អាយុ ២៣ ឆ្នាំ​។ បដា​នោះ​បកស្រាយ​ទៀតថា បងប្រុស​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺ​នេះ​បី​ឆ្នាំ​មកហើយ​។ សំណាងល្អ ខួរឆ្អឹង​របស់​នាង​ត្រូវ​គ្នា​ជាមួយ​ខួរឆ្អឹង​បងប្រុស​។ ប៉ុន្តែ​គាត់​ជួប​ប្រតិកម្ម​អវិជ្ជមាន​ចំពោះ​ការប្តូរ​ខួរឆ្អឹង​។ ឥឡូវ គាត់​នៅតែ​កំពុង​ត្រូវការ​ការព្យាបាល​ដ៏​ថ្លៃ ប៉ុន្តែ​គ្រួសារ​អស់​លុយ​ហើយ​។ 

​    ​ក្មេងស្រី​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកដំណើរ​មិនតិច​នោះទេ ប៉ុន្តែ​នាង​ក៏បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប៉ូលិស​ដែរ​។ ប៉ូលិស​បាន​នាំខ្លួន​នាង​មក​ប៉ុស្តិ៍​ប៉ូលិស​។ 

​    ​នៅ​ប៉ុស្តិ៍​ប៉ូលិស នាង​បាន​បកស្រាយ​ថា បងប្រុស​របស់​នាង​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុងស្រុក ហើយ​នាង​ថ្មីៗ​នេះ​ទើបតែ​បាន​មកដល់​ក្រុង​ហាង​ចូ​វ​កាលពី​ដើមខែ​នេះ​ដើម្បី​រៃអង្គាស​លុយ​ជួយ​គាត់​។  

​    ​ក្រុមអ្នកកាសែត​បាននាំគ្នា​ទៅ​ជួប​បងប្រុស​នាង​ដល់​មន្ទីរពេទ្យ​។ គាត់​មើលទៅ​ស្គម​ខ្សោយ​ជាមួយ​រាងកាយ​គ្របដណ្តប់​ដោយ​ស្នាម​ជាំខ្មៅ​។ វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា រាងកាយ​របស់​បុរស​នេះ​កំពុង​ខូច​។ ក្រចកដៃ​របស់គាត់​កំពុង​ជ្រុះ​បណ្តើរៗ គាត់​មិនអាច​ស្រក់​ចេញ​ទឹកភ្នែក​បាន​តទៅ​ទៀតឡើយ ហើយ​គាត់​បានកើត​ជំងឺ​ផ្សេងៗ​ទៀត​ជាច្រើន​។ 

​    ​អ្នកជំងឺ​រូបនេះ​បញ្ជាក់ថា​គាត់​ជា​បងប្រុស​របស់​នាង​ពិតមែន និង​បន្ថែមថា គាត់​ក៏មាន​ប្អូនស្រី​ពីរ​នាក់​ទៀតផង​ដែរ​។ 

​    ​គាត់​ថា​ប្អូនស្រី​ប្រហែលជា​ឮ​គាត់​និយាយថា​មិនអាច​រ៉ាប់រង​ថ្លៃ​ព្យាបាល​បាន​ទើប​នាង​សម្រេចចិត្ត​ទៅ​ទីក្រុង​ហាង​ចូ​វ​លក់ខ្លួន​យកលុយ​ព្យាបាល​គាត់​។ 

​    ​គាត់​និយាយថា មាន​អារម្មណ៍មិនល្អ​ដែល​ក្លាយជា​ការលំបាក​ដល់​គ្រួសារ​គាត់​។ គាត់​និយាយថា​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ដើម្បីឱ្យ​ប្អូនស្រី​បាន​រៀនសូត្រ​ឡើងវិញ​។ 

​    ​មន្ត្រីប៉ូលិស​បាន​បកស្រាយ​ថា ទោះបី​នាង​មានបំណង​ល្អ តែ​ទង្វើ​របស់​នាង​គឺ​ខុសច្បាប់​។ នាង​និយាយថា​នាង​ក៏​ដឹងថា​ខុស​ដែរ ប៉ុន្តែ​គ្មាន​ជម្រើស​ផ្សេង​នោះឡើយ​៕

ប្រភព៖ ​សៀង​ហៃ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់