adverise with khmeread Untitled 1

ចង់ឱ្យ​ជ្រូក​លក់បាន​ថ្លៃ​កប់​ពពក និង​មាន​រសជាតិ​ឆ្ងាញ់ យក​រូបមន្ត​ចិញ្ចឹម​ជ្រូក​ពី​បុរស​ចិន​ម្នាក់នេះ​ទៅ​អនុវត្តតាម​!

    ​តើ​លោកអ្នក​ចង់ឱ្យ​សាច់ជ្រូក​បី​ជាន់​របស់​អ្នក​កាន់​តែមាន​រសជាតិ​ឆ្ងាញ់​ជាង​មុន​ដែរឬទេ​? ប្រាប់​កសិករ​នៅក្នុង​តំបន់​របស់​អ្នក​ឱ្យ​នាំ​ជ្រូក​របស់​ពួកគេ​ហាត់​កីឡា ខណៈ​កសិករ​ម្នាក់​ក្នុងប្រទេស​ចិន​បាន​អះអាងថា ធ្វើបែបនេះ​សាច់ជ្រូក​មាន​រសជាតិ​ឆ្ងាញ់​។​

​    ​យោងតាម​វេ​ប​សាយ Huanqiu.com ដែលជា​បទ​សម្ព័ន្ធ​រប​ស់​វេ​ប​សាយ People's Daily បានឱ្យដឹងថា លោក Huang Deming កសិករ​ចិ​ញ្ចិ​ម​ជ្រូក​ម្នាក់​នៅ​ចិន កំពុង​បង្វឹក​ជ្រូក​របស់គាត់​ឱ្យ​លោតទឹក ដូច្នេះ​ពួកវា​អាច​រក្សា​រាង​បានល្អ និង​មាន​រសជាតិ​ឆ្ងាញ់​។​

​    ​លោក​បាន​និយាយថា សាច់ជ្រូក​អត្ត​ព​លិ​ក​ទាំងនេះ​អាច​លក់បាន​ថ្លៃ​ដល់ទី​បី​ដង​ច្រើនជាង​តម្លៃ​លើ​ទីផ្សារ​។ លោក Huang បើក​កសិដ្ឋាន​ចិ​ញ្ចិ​ម​ជ្រូក​ក្នុង​ខេត្ត Hunan ប្រទេស​ចិន ដែលជា​កន្លែង​ផលិត និង​ទិញ​សាច់ជ្រូក​ធំជាងគេ​នៅលើ​ពិភពលោក​។​

​    ​ជា​រៀងរាល់ថ្ងៃ បុរស​ម្នាក់នេះ​ដឹក​ជ្រូក​របស់គាត់​ពី​កសិដ្ឋាន​ទៅ​ស្រះ​ទឹក​នៅក្បែរ​តំបន់ Ningxiang ដើម្បីឱ្យ​ពួកវា​ហ្វឹកហាត់​រាងកាយ​។ លោក​បាន​បង្កើត​កម្មវិធី​នេះ​សម្រាប់​ជ្រូក​របស់លោក​ជាង​បួន​ឆ្នាំ​មកហើយ​។​

​    ​ជ្រូក​ទាំងអស់​ត្រូវបាន​បង្វឹក​ឱ្យ​លោតទឹក​នៅ​កម្ពស់​ប្រហែល​បី​ម៉ែត្រ មុននឹង​ហែល​ក្នុង​ស្រះ​។​

​    ​យោងតាម​លោក Huang ឱ្យដឹងថា ការធ្វើ​លំ​ហាត់ប្រាណ​នេះ​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​ជ្រូក​។ លោក​បាន​បន្ថែមទៀតថា ការធ្វើ​បែបនេះ​ជួយ​បង្កើន​ចំណង់​អាហារ​របស់​ពួកវា ដែល​នេះ​មានន័យថា ពួកវា​នឹង​ធំធាត់​បាន​ឆាប់រហ័ស​។​

​    ​អ្វីដែល​សំខាន់​នោះ​គឺ បុរស​ម្នាក់នេះ​បាន​និយាយថា សាច់​ទាំងនេះ​មានគុណ​ភាពល្អ និង​មាន​រសជាតិ​ឆ្ងាញ់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់