adverise with khmeread Yang mi

Yang Mi ធ្វើមុខស្មើនិងបដិសេធសំណួរពាក់ព័ន្ធ Hawick Lau

តារាស្រី Yang Mi ដែលស្លៀក​ពាក់ក្នុង​ឈុត​អាវធំ​ពណ៌ក្រហម​និង​បង្អួត​ជើង​ដ៏​ស្រឡូន​របស់​នាង​ដោយ​ធ្វើ​មុខ​ស្មើ​ នៅ​អាកាសយានដ្ឋាន Beijing Airport កាលពី​ថ្ងៃទី​៩​ខែ​វិច្ឆិកា​ បន្ទាប់ពី​មាន​ពាក្យចចាមអារ៉ាម​ពាក់ព័ន្ធនឹង​ស្វាមី Hawick Lau ដែលបានចូល​ទៅជួប​តារា​ស្រីសម្តែង​រួម​នៅ​ពេល​យប់។

 

ទោះបីជា​​​ Yang Mi បាន​តុបតែង​ខ្លួនបាន​ល្អ​ក៏ដោយ ក៏នាងបដិសេធ​មិន​ឆ្លើយ​តបនឹង​សំណួរ​ពាក់ព័ន្ធនឹង​បញ្ហា​អាពាហ៍ពិពាហ៍​ជាមួយតារាភាព​យន្ត Hawick ទេ។

 

ទោះបីជា​យ៉ាងណានៅពេល​សួរនាំ​ថា តើ​នាង​ទូរស័ព្ទ​ទៅកូនស្រីញឹកញាប់ ឬយ៉ាងណានោះ Yang Mi បាន​ឆ្លើយ​តប​ថា “​ប្រាកដ​ណាស់ រៀង​រាល់ថ្ងៃ”។ នៅ ពេល​សួរថា តើ​នាង​បាន​ទូរស័ព្ទ​ទៅ Hawick ឬយ៉ាងណា បើទោះបីជា​មមាញឹក ថតភាព​យន្ត​នោះ បុគ្គលិកម្នាក់​បាន​លូក​មាត់ហើយ​ឆ្លើយ​ថា “​សូមទោស​ សូម ឈប់សួរនាំ​រឿងនេះ”។ ដូច្នេះ សកម្មភាពនិង​ប្រតិកម្ម​របស់នាង​ធ្វើ​ឲ្យ​មាន​ការ​ប៉ាន់ប្រមាណ​ជាច្រើន។

 

បន្ទាប់ពី​មាន​ការលើក​ឡើងថា Hawick ចូល​ទៅសួរសុខទុក្ខ​ដៃគូសម្តែ​ង​ស្រី​នៅពេល​រាត្រី​មក មាន​ពាក្យចចាមអារ៉ាម​ជាច្រើនពាក់ព័ន្ធ​នឹង Hawick និង Yang Mi ថា ពួកគេបាន​ស្វះស្វែង​រក​ការលែង​លះ​នៅទីក្រុង​ប៉េកាំងនៅ​ខែមករា​ខាងមុខនេះ​កំពុងតែរីករាលដាលយ៉ាងខ្លាំង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់