adverise with khmeread Untitled 1

រឿង​ឆ្កែ​ដេញ​ខាំ​...​ឆ្កែ​មិនទាន់បាន​ខាំ​ផង​...​ម្ចាស់​ខាំ​គ្នា​ឈាម​ស្រោច​ពេញ​ខ្លួន​

    កោះកុង ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃនេះ បន្ទាប់ពី​បាន​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី១៤ ​វិច្ឆិកា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង  ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​ ពីបទ​យក​ដុំថ្ម​វាយ​គ្នា​ពី​រឿង​ឆ្កែ​ដេញ​ខាំ។​

    ប៉ូលិស​និយាយថា មាន​ករណី​ហិង្សា​ដោយ​ចេតនា កើតឡើង បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ គុណ តាក់​វ៉ាន់ ភេទ​ប្រុស អាយុ៤៩ឆ្នាំ បាន​យក​ដុំថ្ម​វាយ​លើ​ជនរងគ្រោះ​បណ្តាល​ឱ្យ​រងរបួស​ស្រាល។​

    ប៉ូលិស​បន្តថា មូលហេតុ គឺ​មិនចេះ​អ​ធ្យា​ស្រ​យ័​គ្នា​ទៅវិញទៅមក គ្រាន់តែ​រឿង​ឆ្កែ​ដេញតាម​ម៉ូតូ​សោះ មិនទាន់​ទាំង​បាន​ខាំ​ផង មនុស្ស​និង​មនុស្ស​បង្ក​ហិង្សា​យក​ដុំថ្ម​វ៉ៃ​គ្នា បែកក្បាល។​

    ករណីនេះ​កម្លាំង​ប៉ូលិស​ជំនាញ​បាន​បំពេញ​សំណុំរឿង ចាត់ការ​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃនេះ​តាម​នីតិ​វិធី៕

adverise with khmeread

មតិយោបល់