adverise with khmeread Richard saul betting

អតីត​គ្រូ​គណិតវិទ្យា​ម្នាក់​ប្រើប្រាស់​ជំនាញ​គិត​លេខ​របស់គាត់​មក​ម៉ិ​ក​ល្បែង​ចាក់​មិនដែល​ចាញ់ ឥឡូវ​បន​ល្បែង​លែងឱ្យ​ចូល​ភ្នាល់​ហើយ​

    ​អតីត​គ្រូបង្រៀន​គណិតវិទ្យា​ម្នាក់​មកពី​ទីក្រុង Camden Town ប្រទេស​អង់គ្លេស អះអាងថា​ក្រុមហ៊ុន​ភ្នាល់​ល្បែង​លែងឱ្យ​គាត់​ចាក់ បន្ទាប់ពី​គាត់​បាន​បំ​លែង​ប្រព័ន្ធ​មួយ​ដែល​ធានា​ឱ្យ គាត់​ចាក់​ឈ្នះ​គ្រប់ពេល ដោយ​គ្មាន​ចាញ់​ម្ដង​សោះឡើយ​។​

​    ​លោក Richard Saul ត្រូវបាន​គេ​ហៅ​គាត់​ថា "​កំពូល​អ្នកលេង​ល្បែង​វេទមន្ត​" ដោយ​អះអាងថា​គាត់​បាន​ចាក់​អស់ ១០ ពាន់​ផោន​លើ​ការ​ប្រណាំងសេស​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុងក្រោយ ប៉ុន្ដែ​ប៉ុន្មាន​អាទិត្យ​មុន​ម្ចាស់​បន​ល្បែង Camden Town បាន​បញ្ឈប់​គាត់​ពី​ចាក់​ល្បែង​តទៅទៀត​។ លោក Saul បាន​បកស្រាយ​ថា "​ពួកគេ​គួរតែ​ទទួល​ការចាក់​ល្បែង​ពី​ខ្ញុំ ប៉ុន្ដែ​ពួកគេ​លែង​ទទួល​ខ្ញុំ​ទៀតហើយ ដោយសារ​ខ្ញុំ​ឈ្នះ​រហូត​។ ក្នុង​ទីក្រុង​នេះ​មានតែ​បន​ល្បែង Jenning ទេ​ដែល​នៅ​ទទួល​ខ្ញុំ​"​។​

​    ​អ្នកជំនាញ​គណិតវិទ្យា​ជឿថា ការផ្អាក​លែងឱ្យ​ចាក់​ដោយ​ក្រុមហ៊ុន​ផ្នា​ល់​ល្បែង​នេះ​គឺ​ដោយសារ​គាត់​មាន​ប្រព័ន្ធ​គិត​លេង​មួយ​ដែល​ធានា​ចាក់​មិនចេះ​ចាញ់​ផ្អែក​តាម​ហាងឆេង​។ គាត់​រក​នឹកឃើញ​ប្រព័ន្ធ​នេះ​នៅពេល​បន​ល្បែង​ចាប់ផ្តើម​ដាក់ចេញ​ហាងឆេង​ទឹក​លុយ​ខ្ពស់ៗ​សម្រាប់​ការ​ភ្នាល់​ប្រភេទ Each-Way Betting​។​

​    ​ជាធម្មតា ការ​ភ្នាល់​ប្រភេទ Each-Way Betting មានន័យថា សេះ​លេខ ៤ នឹងមាន​ទឹក​លុយ ១/៤ នៃ​ហាងឆេង​សេះ​ដែល​ឈ្នះ ប៉ុន្តែ​ក្រុមហ៊ុន​ល្បែង​ធំៗ​បានដាក់​ទឹក​លុយ​បន្ថែម​ទៅលើ​សេះ​លេខ ៥ ដើម្បី​ទាក់ទាញ​អ្នក​ចាក់​។ ពេលនោះ​ហើយ​ដែល​លោក Saul រកឃើញ​វិធី​ភ្នាល់​លើ​សេះ​នីមួយៗ​ជាមួយ​ទឹក​លុយ​ខុសៗ​គ្នា ទើប​គាត់​អាច​ធានា​ចាក់​មិនដែល​ចាញ់​។ 

​    ​លោក Saul បាន​ប្រាប់​ទៅ​វេ​ប​សាយ Camden New Journal ថា "​វា​ត្រូវការ​ពេល ២០ នាទី​ដើម្បី​ធ្វើការ​ចាក់​ល្បែង ហើយ​អ្នក​ត្រូវ​ប្រមូលផ្ដុំ​អារម្មណ៍​ដោយសារ​ទឹក​លុយ​អាច​នឹង​ផ្លាស់ប្ដូរ​។ អ្នក​មិនអាច​ចាញ់​នោះទេ ប៉ុន្ដែ​ប្រសិនបើ​គូ​ពេញនិយម​ឈ្នះ យើង​នឹង​មិនអាច​ឈ្នះ​ប្រាក់​ច្រើន​ទេ តែ​ក៏​មិន​ចាញ់​ដែរ​"​។​

​    ​ក្រុមហ៊ុន​ល្បែង Paddy Power ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​អង់គ្លេស​បាន​អះអាងថា​បាន​បញ្ឈប់​លោក Richard Saul ពី​ការចាក់​ល្បែងភ្នាល់​សេះ​ហើយ​។ ពួកគេ​ដឹងថា​នឹង​អាច​ខាត​ច្រើន​ដោយសារ​មនុស្ស​ពិសេស​មួយ​នេះ ហើយ​អាច​រីក​រាលដាល​ដល់​អ្ន​ក​ចាក់​ល្បែង​ផ្សេងទៀត​ដែល​មកចាក់​តាម​គាត់ និង​កើប​យកប្រាក់​របស់​ពួកគេ​ទៅវិញ ធ្វើឱ្យ​ក្រុមហ៊ុន​ល្បែង​ខាត​ឡុងចុង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់