adverise with khmeread Unnamed

បុគ្គលិកក្រសួងម្នាក់ស្រវឹងស្រាបែកកម្មដ្ឋានឆក់ខ្សែកគេ ពេលស្វាងស្រាគេទារសំណង ១.០០០ ដុល្លារ តែក្នុងហោប៉ៅមាន ១៥.០០០៛(មានវីដេអូ)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ផឹក​ស៊ីជាមួយ​មិត្ត​ភ​ក្កិ​ថ្ងៃ​បុណ្យអុំទូក​ទី​៣​ជិះ​ម៉ូតូ​មក​ឆក់​ខ្សែ ក​គេ​ហើយ​ធ្លើ​យ​ថា​ច្រឡំ​ធ្វើឱ្យ​ផ្អើល​ឈុ​ល​ពេញមុខ​ហាង​យីហោ "​ហេង​ហេង​២ "​ដែល​ហេតុការណ៍​នេះ​បាន​កើ​តឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​៤០​នាទី​យប់​ថ្ងៃទី​១៥ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦ តាម​ប​ណ្ដោ​ផ្លូវ​ព្រះ​មុនីរ៉េ​ត ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​ខ្សែក​ឈ្មោះ រិ​ន ប៊ុន​ណា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ មាន​មុខរបរ​លក់​ដូរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ និង​ប្រពន្ធ​ឈ្មោះ ហ៊ឹន ធានី អាយុ​២៨​ឆ្នាំ​ ស្នាក់​ជាមួយគ្នា។​

    ចំណែក​ជនសង្ស័យ​មានឈ្មោះ​ បាន រ៉ាវុត ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ​ មុខរបរ​នៅ​ក្រសួង​ស៊ី​វិល ស្នាក់នៅ​ច្បា​អំពៅ​។​

    បើ​តាម​សម្ដី​ពី​ជនរងគ្រោះ​ឈ្មោះ ​រិ​ន ប៊ុន​ណា បានឱ្យដឹងថា នៅ​ថ្ងៃ​កើ​ត​ហេតុរូប​គាត់​បាន​នាំ​ក្រុមគ្រួសារ​មក​ហូប​ស៊ុប​នៅ​ហាង ​ហេង​ហេង​២។​ លុះដល់​ម៉ោងកើត​ហេតុ​ខាង​លើក្មួយ​របស់គាត់​បាន​ងងុយ​ដេក រូបគាត់​បាន​យក​ក្មួយ​មក​ដេក​ក្នុង​រថយន្ត។​

    ពេលនោះ​ស្រាប់​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​លែ​តព​ណ៌ស​ពាក់​ស្លាក​លេខ ភ្នំពេញ 1 CG-6768 មិនដឹងថា​មកពីណា​ទេ ស្រាប់តែ​មក​ច្របាច់ក​ហើយ​បាន​ឆក់​ខ្សែក​គាត់​បណ្ដាល​ឱ្យដាច់ រួច​និយាយថា​ហ្អែ​ង​ចូល​ឡាន​អញ​ធ្វើ​អី? ​ហើយ​នៅពេល​នោះបាន​សន្តិសុខ​ជួយ​ឃាត់​និង​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​។​

    ពេលដែលទៅ​ដល់កន្លែងកើតហេតុ ​ដោយសារតែ​ជនសង្ស័យ​មាន​ស្ថានភាព​ស្រវឹង​ខ្លាំង​ទើ​បលោក ម៉ៅ សាវឿន ​ដែលជា​មេ​ប៉ុស្តិ៍​ឱ្យ​បងប្អូន​មក​ធានា​។​

    លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា ឆ្នាំ២០១៦ ​ដោយ​ភាគី​ទាំងសងខាង​បានមក​ចរចា​គ្នា​នៅ​ប៉ុស្តិ៍ស្ទឹងមានជ័យ​ដោយ​ខាង​រងគ្រោះ​ទាមទារ​សំណង​ចំ​នួ​យ​១​ពាន់​ដុល្លារ តែ​ដោយ​ជនសង្ស័យ​មាន​លុយ​តែ​ ១៥.០០០​ រៀល​ទេ​ទើប​កសាង​សំណុំរឿង​បញ្ជូនទៅ​ខណ្ឌ៕

 

adverise with khmeread

មតិយោបល់