adverise with khmeread Unnamed

ពលរដ្ឋ​កើន​ដល់​ជិត​ ៣ ​លាន​នាក់​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ​សម្រាប់​រយៈពេល ​៣ ​ថ្ងៃ​

    ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក ម៉េ​ត មាស​ភក្តី បានឱ្យដឹងថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​ឆ្នាំនេះ បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុនៗ ដែល​ឆ្នាំនេះ​អាច​បាត់​ទុកជា​ឆ្នាំ​គំរូ​ល្អ ជាពិសេស​ចំពោះ​ផែន​ការរក្សាសន្តិសុខ និង​សណ្តាប់ធ្នាប់​តែម្តង។​

    លោក បាន​បន្តថា ចំពោះ មហាជន​វិញ​បាន​ចូលរួម​សម្រាប់​ថ្ងៃទី​ ៣ ​មាន​ប្រមាណ ​១​ លាន ​៣ ​សែន នាក់ គឺ​សរុប​ទាំង​៣​ថ្ងៃ​មាន​ប្រមាណ​ជិត​៣​ លាន​នាក់ ដែលមាន​ទឹកមុខ​ប្រកបដោយ ភាពសប្បាយ​រីករាយ​គឺ​មិនមាន​ធ្វី​ដែល​បាន​កើតឡើង​គួរ​ឱ្យ​កត់សំគាល់​នោះទេ។​

    លោក ម៉េ​ត មាស​ភក្តី បញ្ជាក់ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ និង​មានការ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ជាពិសេស​ទៅទៀត​ទាំង​អាជ្ញាធរ និង​សមត្ថ​កិច្ចធានា និង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អ​ជាង​ឆ្នាំមុនៗ​តែម្តង៕ (​លោក ​ច​ន ណា​រិ​ទ្ធ​)

adverise with khmeread

មតិយោបល់