adverise with khmeread Untitled 1

កូរ៉េខាងជើង​ប្តេជ្ញា​ផលិត​កីឡាករ​ល្អ​ជាង Messi ឱ្យបាន​ច្រើន​នាក់​

    ​កូរ៉េខាងជើង​កំពុង​សម្លឹងមើល​លើ​លទ្ធភាព​ផលិត​កីឡាករ ដែល​អាច "​មាន​ជំនាញ​ខ្លាំង​ជាង Lionel Messi ជាច្រើន​នាក់​" និង​ជួយ​ពួកគេ​ឱ្យ "​សម្រេចបាន​នូវ​ឥទ្ធិពល​ជាស​កល​"​។ នេះ​បើ​យោងតាម​ពាក្យសម្តី​របស់​គ្រូបង្វឹក​នៅ​ថ្នាល​បណ្តុះបណ្តាល​កីឡាករ​បាល់ទាត់​ក្នុង​ទីក្រុង​ព្យុងយ៉ាង លោក Ri Yu-Il ។​

​    ​ដោយបាន​ចាប់​បើក​សាលា​បាល់ទាត់​អន្តរជាតិ​ក្រុង​ព្យុងយ៉ាង Pyongyang International Football School ក្នុង​ឆ្នាំ​២០១៣ ប្រទេស​នៅ​តំបន់​អាស៊ី​មួយ​នេះ​បានកំណត់​ចក្ខុវិស័យ​បណ្តុះបណ្តាល​កីឡាករ​ឆ្នើមៗ​នាពេល​អនាគត​។​

​    ​ពួកគេ​បានកំណត់​គោលដៅ​ខ្ពស់ ខណៈដែល​ពួកគេ​កំពុង​បន្តធ្វើ​ការងារ​ក្រោម​ការដាក់ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង ប៉ុន្តែ​គោលដៅ​ចុងក្រោយ​គឺ​ក្លាយជា​អំណាច​ពិភពលោក​មួយ​ក្នុង​ពិភព​បាល់ទាត់​។​

​    ​កូរ៉េខាងជើង​បច្ចុប្បន្ន​មាន​ចំណាត់ថ្នាក់​ទី ១២៦​ក្នុង​បញ្ជី​របស់​សហព័ន្ធ FIFA ដោយ​ស្ថិតនៅ​ចន្លោះ​ប្រទេស​អា​មេ​នី និង​អេ​ត្យូ​ពី​៕

adverise with khmeread

មតិយោបល់