adverise with khmeread 1

នេះ​ជា​ផ្ទះជួល​ដែល​គ្រួសារ Obama នឹង​រៀប​បង្វិច​ចូលទៅ​ស្នាក់នៅ​ក្នុងពេល​ឆាប់ៗ​នេះ​

    ​ទោះ​មក​មើល​ព្រឹត្តិការណ៍​ថ្មី​ផ្សេងទៀត​របស់​អតីត​ប្រ​ធានា​ធីប​តី​អាមេរិក​លោក Obama បន្ទាប់ពី​ការបោះឆ្នោត​ស្នង​តំណែង​បាន​ទៅលើ​លោក Donald Trump​។​

​    ​លោក Obama ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ជួល​ផ្ទះមួយ​នៅ​ផ្លូវ Pennsylvania Avenue កាលពី​ខែឧសភា​មកម្ល៉េះ​។​

​    ​វា​មិនមែនជា​សេត​វិមាន​ទៀត​ទេ ប៉ុន្ដែ​ខាងក្នុង​ផ្ទះ​គឺ​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ក្នុង​សេត​វិមាន​នោះទេ​។ ថ្វីបើ​វា​មិនធំ​ដូច​សេត​វិមាន ប៉ុន្តែ​ផ្ទះ​នេះ​នៅតែ​ជា​ផ្ទះ​ដែល​អ្នកជិតខាង​ចង់ទៅ​នៅ​ជាងគេ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី​។ វា​ត្រូវបាន​គេ​សាងសង់ឡើង​ក្នុង​ឆ្នាំ ១៩២៨ ដោយមាន​ផ្ទៃក្រឡា ៧៦០ ម៉ែត្រការ៉េ និង​មាន ៩ បន្ទប់​។ នៅក្នុង​បញ្ជី​តារាង​តម្លៃ ផ្ទះ​នេះ​មានតម្លៃ ៥,៣ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ខែឧសភា​។​

​    ​គ្រួសារ Obama នឹង​ចាក​ចេញពី​ផ្ទះជួល​នេះ នៅពេលណា​កូន​របស់គាត់ Sasha រៀន​ចប់​វិទ្យាល័យ​។ ខាងក្រោម​នេះ​គឺជា​ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​លោក Obama ដែល​នឹង​រើស​ទៅ​រស់ក្នុង​ឆាប់ៗ​បំផុត​ខាងមុខនេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់