Untitled 1

ក្បាច់ Dab របស់ Paul Pogba ក្លាយជា​ឧបករណ៍​បង្រៀន​គណិត​វិទ្យា​នៅ​បារាំង

    ​ប្រិយមិត្ត​ក្រុម​បិសាច​ក្រហម Manchester United ពិតជា​បានឃើញ​ការអបអរ​គ្រាប់​បាល់​ជាមួយ​ក្បាច់ Dab របស់ Paul Pogba បាន​តិចតួច​បំផុត ចាប់តាំងពី​ការធ្វើដំណើរ​មកដល់រ​បស់​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ​ពី​ក្រុម​សេះបង្កង់ Juventus ក្នុង​ទីផ្សារ​រដូវក្តៅ​កន្លងទៅ​។​

​    ​ទោះជា​យ៉ាងណាក្តី ចលនា​នៃ​ក្បាច់​អបអរ​ប្រចាំត្រកូល​របស់ Pogba ត្រូវបាន​យកមកប្រើ​ដោយ​គ្រូបង្រៀន​ម្នាក់​ក្នុងប្រទេស​បារាំង ដែល​បាន​ប្រើប្រាស់​ជា​ឧបករណ៍​សិក្សា​ក្នុង​មុខវិជ្ជា​គណិតវិទ្យា​របស់​គាត់​។​

​    ​ក្បាច់ Dab របស់ Pogba ត្រូវបាន​គេ​ប្រើប្រាស់​នៅក្នុង​សំណួរ​ទាក់ទង​ទៅនឹង​ទ្រឹស្តីបទ​ពី​តា​ហ្គ័​រ​។​

​    ​បន្ទាប់ពី​បាន​បោះ​ពុ​ម្ភ​រូបថត​នៃ​តារាបាល់ទាត់​របស់​បិសាច​ក្រហម​រួចមក​នោះ គ្រូបង្រៀន​រូបនោះ​បាន​ចោទសួរ​ទៅកាន់​សិស្ស​របស់គាត់​ថា "​តើ​វា​គឺជា​ក្បាច់ Dab ដ៏​ល្អឥតខ្ចោះ​ទេ​?"​។​

​    ​ចំណោទ​លំ​ហាត់​គណិតវិទ្យា Pogba បានចាប់ផ្តើម​សាយភាយ​ពាសពេញ​បណ្តាញ​សង្គម​។​

​    ​លើសពីនេះទៅទៀត ខ្សែបម្រើ​របស់ Man United ខ្លួនឯង​ផ្ទាល់​ក៏បាន​ដឹងផង​ដែរ​ថា​ក្បាច់​រាំ Dab របស់គាត់​ក្លាយជា​ឧបករណ៍​អប់រំ ហើយ​គាត់​ក៏បាន​គាំទ្រ​ទៅលើ​ការផ្តួចផ្តើម​នេះ​នៅលើ​បណ្តាញ​សង្គម Twitter ផងដែរ​ដោយ​គាត់​បាន​បញ្ជាក់ថា "DAB គឺមាន​ប្រយោជន៍​អ៊ីចឹង ឃើញ​ទេ​!"៕ 

អ្នកនឹងចូលចិត្ត

មតិយោបល់