adverise with khmeread Steven gerrard dribbles the ball

Steven Gerrard ប្រកាស​ត្រឡប់មក​ទឹកដី​អង់គ្លេស​វិញ ក្រោយ​មាន​អ្នក​តាម​ចោមរោម​ដូច​រុយ​រោម​

​    ​Steven Gerrard ទទួលស្គាល់ថា ពេលវេលា​របស់គាត់​ជាមួយនឹង LA Galaxy គឺ​ត្រូវ​បញ្ចប់ ប៉ុន្តែ​គាត់​បាន​ព្រលយ​ពាក្យ​ថា អាជីព​បាល់ទាត់​របស់​ខ្លួន នៅតែមាន​ការផ្តល់ជូន​ជាច្រើន​ពី​សំណាក់​ក្លឹប​នានា​។​

​    ​វីរបុរស​ប្រចាំត្រកូល​របស់​ហង្ស​ក្រហម Liverpool រូបនេះ បាន​ចាក​ចេញពី​ក្លឹប​ដោយ​ការព្រមព្រៀង​គ្នា​ទៅវិញទៅមក បន្ទាប់ពី​បាន​ចំណាយពេល​ចំនួន​ពីរ​រដូវ​កាល​ជាមួយនឹង​ក្លឹប​យក្ស​របស់​លី​ក​កំពូល​អាមេរិក MLS ដោយបាន​បង្ហាញខ្លួន​ចំនួន ៣៨​លើក និង​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​ប្រាំ​គ្រាប់​។​

​    ​ហើយ Gerrard បាន​ទទួលស្គាល់ថា ជោគវាសនា​បន្ទាប់​រប​ស់​គាត់​នឹង​ជា​ទឹកដី​អង់គ្លេស​ជាមួយនឹង​ការផ្តល់ជូន​ជាច្រើន ទាំង​នៅក្នុង និង​ក្រៅ​ទីលាន​។​

​    ​អតីត​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អង់គ្លេស​វ័យ ៣៦​ឆ្នាំ​រូបនេះ ក៏មាន​ការយល់ព្រម​មួយ​ផងដែរ​ជាមួយនឹង​ទូរទស្សន៍​កីឡា BT Sport ដែល​គាត់​អាច​ចាប់​អាជីព​ជា​អ្នកវិភាគ​នៅ​ទីនោះ​៕

 

adverise with khmeread

មតិយោបល់