adverise with khmeread Laurent koscielny ultimate xixavi 91z8tce4qfix1f1mf1wa9ypdw

សម្តី​មួយ​ម៉ាត់​របស់ Xavi ដែល​និយាយថា "Coutinho នឹង​ជួយ​ឱ្យ Barcelona រឹង​តែ​ខ្លាំង​" កំពុង​ធ្វើឱ្យ​ប្រិយមិត្ត Liverpool ត្រជាក់​ចុងដៃចុងជើង​

    ​Xavi បាន​ចេញមុខ​ប្រកាសថា Philippe Coutinho អាច​នឹង​លើសពី​ការស្វាគមន៍​នៅឯ​ក្រុម​អ្នកមាន​បុណ្យ Barcelona ដោយបាន​បន្ថែមថា គាត់​មិនមាន​មន្ទិលសង្ស័យ​អ្វី​ឡើយ​ដែល​តារាបាល់ទាត់​ឆ្នើម​របស់ Liverpool រូបនេះ​នឹងធ្វើ​ឱ្យនៅ Camp Nou នេះ​រឹតតែ​ខ្លាំង​។​

​    ​តារាបាល់ទាត់​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បានបង្ហាញ​ខ្លួន​យ៉ាងសកម្ម​នៅលើ​ទំព័រមុខ​កាសែត​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គាត់​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ក្លឹប​ធំៗ​នៅ​ក្របខ័ណ្ឌ La Liga​។​

​    ​ហើយ Xavi បានចាត់ទុក​តារាបាល់ទាត់​សាំ​បា​ប្រេ​ស៊ី​ល​រូបនេះ​ជា​កីឡាករ "​ដ៏​អស្ចារ្យ​" ម្នាក់ ហើយ​ទម្រង់​លេង​ដ៏​ល្អ​នាពេល​បច្ចុប្បន្ន​របស់គាត់ នឹង​ធ្វើឱ្យ​តារាបាល់ទាត់​រូបនេះ​ក្លាយទៅជា​ខ្សែបម្រើ​ដ៏​ឆ្នើម​ម្នាក់​ក្នុង​តំបន់​អឺរ៉ុប​។​

​    ​សម្តី​នេះ​នឹង​ធ្វើឱ្យ​ប្រិយមិត្ត Liverpool ដេក​មិន​លក់​បក់​មិន​ល្ហើយ​នោះទេ ខណៈដែល​ក្រុម​ហង្ស​ក្រហម​កំពុង​ឡើង​ជើង​និង​រំពឹង​លើក​ពាន​ក្នុងឆ្នាំនេះ​៕ 

adverise with khmeread

មតិយោបល់