adverise with khmeread Alexis sanchez

ទោះបី​ជាមាន​បញ្ហា​របួស​ក៏ Sanchez នៅតែ​អាច​រកបាន​២​គ្រាប់​សម្រាប់​ឈី​លី​

    ​កីឡាករ Alexis Sanchez បាន​ជួយ​ក្រុម​ឈី​លី​យកឈ្នះ​ក្រុម​អ៊ុយ​រូ​ហ្គា​យ​នៅក្នុង​យុទ្ធនាការ​ជម្រុះ​វើ​ល​ខាប់​។ កីឡាករ​របស់​ក្លឹប Arsenal រូបនេះ​រកបាន​ពីរ​គ្រាប់​នៅក្នុង​តង់​ទី​២ ធ្វើ​ឲ្យ​ក្រុម​ឈី​លី​ទទួលបាន​៣​ពិន្ទុ​នៅក្នុង​ការប្រកួត​ជម្រុះ​វើ​ល​ខាប់​។​

​    ​ដោយមាន​រុំបង់​នៅ​ភ្លៅ​ខាងស្តាំ Sanxhez រកបាន​គ្រាប់​បាល់​ទី​៣៥​និង​ទី​៣៦​សម្រាប់​ក្រុម​ជម្រើសជាតិ​ឈី​លី​ក្នុង​រយៈពេល​ត្រឹម​១៦​នាទី មុនពេល​ត្រូវបាន​ប្តូរ​ចេញ​។ 

​ក្រុម​ឈី​លី​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​ប្រកួតប្រជែង ដើម្បី​ជាប់​លេង​នៅ​វើ​ល​ខាប់​២០១៨​នៅ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​លេង​ចាញ់​៤​លើក ស្មើ​២​លើក​នៅក្នុង​១១​ប្រកួត​បើកឆាក ហើយ​អាច​ឈរ​ត្រឹម​ចំណាត់ថ្នាក់​ទី​៥​។ Sanchez ត្រូវគេ​ចាត់ទុកថា វីរ​:​បុរស​សម្រាប់​ប្រទេស​ឈី​លី​ដោយបាន​ជម្នះ​បញ្ហា​របួស ដើម្បី​ដណ្តើមយក​ជោគជ័យ​។ 

​    ​ទោះបីជា​យ៉ាងណា Sanchez បាន​ខកខាន​ការប្រកួត​ជម្រុះ​វើ​ល​ខាប់​របស់​ឈី​លី​ជាមួយ​កូ​ឡុំ​ប៊ី​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​រងរបួស​ភ្លៅ ហើយ​ក្លឹប​Arsenal រំពឹងថា កីឡាករ​រូបនេះ​នឹង​ត្រឡប់​ទៅ​ទីក្រុង​ឡុង​ដ៍​វិញ​ដើម្បី​ព្យាបាល​។​ប៉ុន្តែ​កីឡាករ​រូបនេះ​បន្ត​នៅ​ជាមួយ​ក្រុម ហើយ​ត្រឡប់​ចូល​ហ្វឹកហាត់​វិញ ដើម្បី​បាន​ឱកាស​ចូលរួម​ក្នុងជំនួប​ជាមួយ​ក្រុម​អ៊ុយ​រូ​ហ្គា​យ​។​

​    ​កន្លងមក​លោក Arsene Wenger បាន​សម្តែង​ការព្រួយបារម្ភ​ថា ឈី​លី នឹងដាក់​ឲ្យ​កីឡាក​របស់លោក​លេង​ទាំង​មាន​របួស ដោយ​អះអាងថា Sanchez ពិត ជា​ចង់​លេង​ទោះបីជា​ខ្លួន​កំពុងមាន​បញ្ហា​របួសធ្ងន់​ធ្ង​រ​ក៏ដោយ​៕

adverise with khmeread

មតិយោបល់