adverise with khmeread Untitled 1

Michael Carrick: រដូវ​កាល​នេះ​អាចជា​រដូវ​កាល​ចុងក្រោយ​នៅ Old Trafford

    ​កីឡាករ Michael Carrick បាន​បង្ហើប​ប្រាប់ថា រដូវ​កាល​នេះ​អាចជា​ពេលវេលា​ចុងក្រោយ​របស់ខ្លួន​ជាមួយ​ក្លឹប Man Utd​។ កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ​ទទួលបាន​ការកោតសរសើ​រ​ចំពោះ​ការលេង​សហការ​បានល្អ​ជាមួយ Paul Pogba ។ ការលេង​ជា​ដៃគូ​នេះ​ត្រូវគេ​រំពឹងថា នឹង​បន្តទៀត​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម Arsenal ទោះបីជា​លោក Jose Mourinho មិន​សួ​វ​ពេញចិត្ត​ចំពោះ​កី ឡាករ​ជើងចាស់​រូបនេះ​ក៏ដោយ​។​

​    ​កិច្ចសន្យា​របស់ Carrrick ជាមួយនឹង Man Utd នឹង​ចប់​នៅ​ខែមិថុនា​ខាងមុខនេះ​បាន​ទទួលស្គាល់ថា អនាគត​របស់ខ្លួន​ប្រហែលជា​លែងមានទៀតហើយ​នៅ​ពហុកីឡាដ្ឋាន Old Trafford។

​    ​ទោះបីជា​យ៉ាងណា Carrick បាន​និយាយថា “Man Utd គឺជា​ក្លឹប​ដ៏​អស្ចារ្យ​ដែលមាន​កីឡាករ​ល្អៗ​។ ខ្ញុំ​ពិតជា​អរគុណ​ដែល​បាន​ចូលរួម​ជាមួយ​ក្លឹប​នេះ និង​បាន​បំពេញ​តួនាទី​របស់ខ្ញុំ​”​។ Carrick បានបង្ហាញ​វត្តមាន​ជាមួយ Man Utd មួយ ទសវត្សរ៍​មកហើយ និង​បាន​បង្ហាញមុខ​ក្នុងការ​ប្រកួត​៣០០​លើក​នៅ PL៕ 

adverise with khmeread

មតិយោបល់