adverise with khmeread 1

Chelsea និង West Brom ត្រូវបាន​ចោទប្រកាន់​ដោយសារ​មិនអាច​គ្រប់គ្រង​កីឡាករ​កាលពី​ថ្ងៃ​ពុធ​

ក្រុមបាល់ទាត់ Chelsea និង West Brom ត្រូវបាន​បាន​ចោទប្រកាន់​ដោយ FA បន្ទាប់ពី​មិនអាច​គ្រប់គ្រង​កីឡាករ​ក្រុម​ទាំងពីរ​អំឡុង​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League ដោយបាន​បញ្ចប់​ក្នុង​លទ្ធផល ២-២​។​

​ចំណុចក្តៅ​បាន​ផ្ទុះឡើង​បន្ទាប់ពី​ការ​ហក់ធាក់​ដោយ​គ្មាន​បាល់​នៅ​នឹង​ជើង​ពី​សំណាក់ Claudio Yacob របស់ West Brom ដែលមាន​កាត​លឿង​មួយ​រួចហើយនោះ ទៅលើ​ខ្សែប្រយុទ្ធ Diego Costa របស់ Chelsea​។

​ខ្សែបម្រើ​ក្រុម West Brom រូបនេះ​បាន​ជៀសវាង​ផុតពី​កាត​លឿង​ទី​ពីរ​និង​ការបណ្តេញចេញ មុននឹង​ត្រូវបាន​ប្តូរ​ចេញ​ដោយ​គ្រូបង្វឹក​លោក Tony Pulis​។​

​សេចក្តីថ្លែងការណ៍​រប​ស់ FA បានសរសេរថា "​ក្រុម Chelsea និង West Bromwich Albion ត្រូវបាន​ចោទប្រកាន់​ចំពោះ​ការដែល​មិនអាច​គ្រប់គ្រង​កីឡាករ​របស់ខ្លួន​ឱ្យមាន​របៀបរៀបរយ​។ ការចោទប្រកាន់​នេះ​ទាក់ទង​នឹង​ឧប្បទ្ទវ​ហេតុដែល​បានកើត​ឡើង​អំឡុង​នាទី​ទី ៥៨ នៃ​ការប្រកួត​កាលពី​ថ្ងៃ​ពុធ ទី ១៣ ឆ្នាំ ២០១៦​។ ក្រុម​ទាំងពីរ​មាន​ពេលវេលា​ដល់​ម៉ោង ៦ ល្ងាច ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៦ សម្រាប់ធ្វើ​ការឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​"៕

adverise with khmeread

មតិយោបល់