adverise with khmeread Untitled 1

សាហាវ​ញាក់សាច់​! រថយន្ត​អត្តឃាត​របស់​ពួក ISIS បើក​សំដៅ​មក​បន្ទាយ​ទាហាន​បារាំង​ក្នុង​ស៊ី​រី​យ៉ាង​ក្លាហាន តែ​ខាង​ទាហាន​ក៏​ភ័យ​បែកញើស​មិន​ស្ទើរ​ដែរ ទម្រាំ​បាញ់​ចំ​រថយន្ត​នោះ​ខ្ទេច​ពាក់កណ្តាល​ទី កុំ​អី​មិនបាច់​ថ្លែង​

    ​នាពេល​ថ្មីៗ​នេះ វីដេអូ​ដ៏​គួរឱ្យ​រន្ធត់​មួយ​ពី​តំបន់​ជួរមុខ​នៅក្នុង​សង្គ្រាម​ប្រឆាំងនឹង​ពួក ISIS បង្ហាញ​ពី​កងទ័ព​បារាំង​ប៊ិះ​តែ​នឹង​ស្លាប់​ដោយសារ​រថយន្ត​បំផ្ទុះ​គ្រាប់បែក​ដែល​បាន​បោះពួយ​យ៉ាង​លឿន​មក​ជំរំ​របស់​ពួកគេ​។​

​    ​ឃ្លី​ប​វីដេអូ​ខាងក្រោម​នេះ​ត្រូវបាន​ថត​ដោយ​កងទ័ព​ឃើ​ដ​ស៊ី​រី​ដែល​គាំទ្រ​ដោយ​បារាំង​នៅក្នុង​ទីក្រុង Raqqa ប្រ​ទេ​ស៊ី​រី បង្ហាញ​ពី​រថយន្ត​មួយគ្រឿង​បាន​បោះពួយ​យ៉ាង​លឿន​តាំងពី​ចម្ងាយ​មកកាន់​តំបន់​ត្រួតពិនិត្យ​។​

​    ​នៅក្នុង​វីដេអូ​គេ​អាច​ឮ​សំឡេង​ស្រែក​ស្លន់ស្លោ​ខណៈ​ទាហាន​ប្រញាប់ប្រញាល់​ត្រៀមខ្លួន​ការពារ​សម្រាប់​ការវាយប្រហារ​ណាមួយ​។​

​    ​ក្នុងអំឡុង​ភាពវឹកវរ​នោះ ទាហាន​ឃើ​ដ​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ដាក់​រថយន្ត​មួយគ្រឿង​នេះ ដោយ​សង្ឃឹមថា នឹង​កម្ទេច​រថយន្ត​មួយគ្រឿង​នេះ​។ ប៉ុន្តែ​ការប៉ុនប៉ង​លើកទីមួយ​បាន​ខុស​គោលដៅ​ដោយ​វា​ឆ្ពោះ​ទៅបុក​នឹង​ដីខ្សាច់​នៅ​ខាងក្រោយ​។ ទោះយ៉ាងណា ការបាញ់​លើក​ទី​ពីរបាន​ចំ​គោលដៅ​យ៉ាង​ល្អឥតខ្ចោះ ដោយ​ធ្វើឱ្យ​រថយន្ត​អត្តឃាត​នេះ​ផ្ទុះឡើង​យ៉ាង​សម្បើម​។​

​    ​វីដេអូ​នេះ​ត្រូវបាន​គេ​បង្ហោះ​ចូល YouTube ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​មាន​វីដេអូ​មួយ​បង្ហាញ​ពី​ការចុះចាញ់​របស់​កងទ័ព​រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​អ៊ីរ៉ាក់​នៅក្បែរ​ទីក្រុង Mosul៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់