adverise with khmeread 1

ម្យ៉ាង​របស់គេ​! គ្រួសារ​លោក George W. Bush ប្រកាស​ចិញ្ចឹម​កូន​ឆ្កែ​មួយ​ក្បាល ដែល​គេ​បោះបង់ចោល

    ​នៅក្នុង​គ្រួសារ​លោក Bush មាន​សមាជិក​ថ្មី​មួយទៀត​ហើយៗ​ម្នាក់​នោះ​គឺ​កូន​ឆ្កែ​ដែល​ត្រូវបាន​បាន​គេបោះបង់​ចោល​។​

​    ​លោក George W. Bush បាន​និយាយថា លោក​និង​ប្រពន្ធ​របស់លោក​គឺ​លោកស្រី Laura Bush បាន​ដើរ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ថែទាំ​សត្វ Rees-Jones Animal Care Center នៅក្នុង​ទីក្រុង Dallas កាលពី​សប្តាហ៍​មុន​ដើម្បី​អរគុណ​បុគ្គលិក​ទាំងអស់​ចំពោះ​ការងារ​របស់​ពួកគេ ប៉ុន្តែ​អ្នក​ទាំង​ពីរបាន​ចាក​ចេញពី​មជ្ឈមណ្ឌល​នេះ​ជាមួយ​កូន​ឆ្កែ​មួយ​ក្បាល​។​

​    ​អតីត​ប្រធានាធិបតី​រូបនេះ​បាន​សរសេរ​នៅលើ​ទំព័រ Facebook របស់ខ្លួន​ថា ពួកគេ​បានដាក់​ឈ្មោះ​ឆ្កែ​មួយ​ក្បាល​នេះ​ថា Freddy ហើយ​លោក​បាន​បន្ថែមថា សូម្បីតែ​ឆ្មា​របស់​ពួកគាត់​គឺ Bob និង Bernadette ក៏​ចូលចិត្ត​កូន​ឆ្កែ​នេះដែរ​។​

​    ​អ្នកនាំពាក្យ​លោក Bush គឺ​លោក Freddy Ford បាន​ប្រាប់​សារព័ត៌មាន Dallas Morning News ថា កូន​ឆ្កែ​នេះ​គឺ​កាត់​ពូជ​ឆ្កែ​អូស្ត្រាលី​។ លោក​បាន​បន្តថា ឆ្កែ​មួយ​ក្បាល​នេះ​មាន​អាយុ ១២ សប្តាហ៍ ហើយ​វា​ស្ថិតក្នុង​ចំណោម​សត្វ​ឆ្កែ​ដែល​ត្រូវបាន​បោះបង់ចោល​នៅ​ទីក្រុង Dallas ភាគខាងត្បូង​កាលពី​ខែ​មុន​។​

​    ​គ្រួសារ​លោក Bush ក៏​ធ្លាប់មាន​ឆ្កែ​សំណព្វ​មួយ​ក្បាល​ផងដែរ ដែល​បាន​ចំណាយពេល​ប្រាំបី​ឆ្នាំ​ក្នុង​សេត​វិមាន​គឺ​ឆ្កែ​ឈ្មោះ Barney ប៉ុន្តែ​វា​បាន​ងាប់​កាលពី​ឆ្នាំ ២០១៣ នៅ​អាយុ ១២ ឆ្នាំ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់