adverise with khmeread 1

ថៃ​ពន្លិច​ទូក​ជាច្រើន​ទៅ​បាតសមុទ្រ​ដើម្បី​បង្កើត​ជម្រក​សត្វ​សមុទ្រ និង​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែម​

    ​ទូក​នេសាទ​ត្រី​ចាស់ៗ​ចំនួន ៨ ត្រូវបាន​ពន្លិច​ទៅក្នុង​ឈូង​សមុទ្រ​ថៃ​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​បង្កើត​ជម្រក​ថ្មី​សម្រាប់​សត្វ​សមុទ្រ​។​

​    ​មន្ត្រី​មជ្ឈមណ្ឌល​ត្រួតត្រា​សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ការនេសាទ​ខុសច្បាប់ (CCCIF) ដែល​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក Sahapon Praserttheeraphong បាន​អញ្ជើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ពិនិត្យ​ព្រឹត្តិការណ៍​នេះ​។​

​    ​ទូក​ទាំងនេះ​ត្រូវបាន​ពន្លិច​នៅ​ចម្ងាយ​ប្រហែល ២២ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ខេត្ត Phetchaburi​។ លោក Sahapon បាន​និយាយថា ទូក​ទាំងនេះ​នឹង​ផ្តល់នូវ​ជម្រក​ថ្មី​ដល់​ជីវិត​សត្វ​សមុទ្រ​ចម្រុះ​។​

​    ​ការ​ពន្លិច​ទូក​លើកទីមួយ​ចំនួន ៣២ គ្រឿង​គឺ​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១៥ ដល់ ៣១ ខែតុលា ហើយ​ទូក​ចំនួន ៨ ដែល​បាន​ពន្លិច​នេះ​គឺជា​ផ្នែក​នៃ​ទូក​ចំនួន ១៦ ដែល​ត្រូវបាន​កំណត់ពេល​វេលា​ស​ម្រា​ប់​ពន្លិច​ទៅ​បាតសមុទ្រ​។​

​    ​លោក Wicharn Ingsrisawang អធិការ​នៅ​នាយកដ្ឋាន​អ្នកនេសាទ ដែល​បាន​ជួយ​ត្រួតពិនិត្យ​ការងារ​ពន្លិច​នេះ​បាន​និយាយថា ការ​ពន្លិច​ទូក​នេសាទ​ទាំងនេះ​នឹង​ជួយ​បង្កើន​ជីវិត​សត្វ​សមុទ្រ​នៅ​សមុទ្រ​ថៃ​។​

​    ​គាត់​បាន​បន្តថា រដ្ឋាភិបាល​ថៃ​មាន​គម្រោង​ផ្សព្វផ្សាយ​តំបន់​ដែល​ទូក​ត្រូវបាន​ពន្លិច​នេះ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ ដើម្បី​អនុញ្ញាតឱ្យ​អ្នកទស្សនា​មក​មើល​ទីតាំង ដែល​រដ្ឋាភិបាល​សង្ឃឹម​ថា ជីវិត​សត្វ​សមុទ្រ​នឹង​កើនឡើង​៕

ប្រភព៖ថៃ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់