adverise with khmeread 1

អ៊ីចឹង​ទេតើ​ទើប​ពួក​មហាសេដ្ឋី​ល្បីៗ​ចូលចិត្ត​សម្លៀកបំពាក់​សាមញ្ញ​ដដែលៗ​!

    ​ដោយសារតែ​សង្គម​បច្ចុប្បន្ន​មានការ​ប្រកួតប្រជែង​ខ្លាំង រួមទាំង​ការ​អួត​សម្លៀកបំពាក់​គ្នា​ទៅវិញទៅមក ដោយ​ខ្លះ​ទិញ​សម្លៀកបំពាក់​ម៉ាក​ល្បី​ដាក់​ឡើង​ពេញ​ទូ​ខោអាវ ផ្ទុយទៅវិញ​មនុស្ស​ជោគជ័យ​និង​ល្បីល្បាញ​ជាច្រើន​បែរជា​នាំគ្នា​ជ្រើសរើស​សម្លៀកបំពាក់​ដដែលៗ​សាមញ្ញៗ​ទៅវិញ​។​

​    ​តើ​មូល​ហេតុអ្វី​បានជា​ជន​ល្បី​និង​មនុស្ស​ជោគជ័យ​ទាំងនោះ​ពាក់​ខោអាវ​ដដែលៗ​រាល់ថ្ងៃ​បែបនេះ​? នេះ​ជា​ហេតុផល​ទាំង ៨ របស់​ជន​ល្បី​និង​ជោគជ័យ​ទាំងនោះ​។​

​    ​១. សម្រេចចិត្ត​ប្រើពេល​ខ្លី​៖ ការសម្រេចចិត្ត​គឺ​នឿយហត់​ណាស់ ដោយ​ពួកគេ​នឹង​គិតពី​ម៉ាក​សម្លៀកបំពាក់ និង​ខោអាវ​ដែល​ត្រូវ​ពាក់​ចេញទៅ​ក្រៅ​។ ដូច្នេះហើយ​ទើប​ជន​ល្បី​និង​មនុស្ស​ជោគជ័យ​មិន​ចង់​ចំណាយពេល​គិត​លើ​រឿង​សម្លៀកបំពាក់​នាំឱ្យ​ខាត​ពេលវេលា​។​

​    ​២. មិន​ខ្ជះខ្ជាយ​ពេលវេលា​៖ សម្លៀក​ពាក់​ដដែលៗ​និង​សាមញ្ញ​ងាយស្រួល​យកមក​ស្លៀកពាក់ បាន​លឿន​និង​រហ័ស​ទាន់​ចិត្ត​។​

​    ​៣. មិនសូវ​ស្ត្រេ​ស​៖ ការគិត​លើ​រឿង​សម្លៀកបំពាក់​ដើម្បី​ចេញទៅ​ក្រៅ នោះ​ធ្វើឱ្យ​ជន​ល្បី​និង​មនុស្ស​ជោគជ័យ​ទាំងនោះ​ស្ត្រេ​ស​។ ដូច្នេះហើយ​ទើប​ពួកគេ​កំណត់​សម្លៀកបំពាក់​របស់​ពួកគេ​ឱ្យ​សាមញ្ញៗ​។​

​    ​៤. ចំណាយ​ថាមពល​តិច ៖ ការដែល​ពាក់​ខោអាវ​ដែលមាន​ស្ទីល​ច្រើនពេក​ធ្វើឱ្យ​ហត់​នឹង​ពាក់​ខ្លាំងណាស់ មនុស្ស​ជោគជ័យ​និង​ជន​ល្បីៗ​គេ​មិន​បង្ហិន​កម្លាំង​របស់​ពួកគេ​ស្លៀកពាក់​ឡូយឆាយ​ទាំង​នោះទេ​។​

​    ​៥. មាន​អារម្មណ៍​ថា ពាក់​ទៅ​សម និង​មិន​ចម្លែក​ខុសគេ​ពេក អាច​ចុះ​ចំណោម​គេ​បាន​។​

​    ​៦. ងាយស្រួល​គេ​ចំណាំ​៖ ដូចដែល​ពួកគេ​មានឈ្មោះ​ល្បី​ស្រាប់ ពួកគេ​ត្រូវមាន​អ្វីដែល​ឱ្យគេ​គត់​សម្គាល់ និង​ស្គាល់​ខ្លួន​ច្បាស់ ដូច្នេះ​ការពាក់​សាមញ្ញ​នេះ​ងាយ​ឱ្យគេ​កត់សម្គាល់​និង​ចងចាំ​ពួកគេ​បានល្អ​។​

​    ​៧. មិន​ចំណាយ​ប្រាក់​ច្រើន ៖ នៅ​អាមេរិក​ជាធម្មតា​គ្រួសារ​មួយ​ចំណាយ​ប្រាក់​លើ​សម្លៀកបំពាក់ ១.៧០០ ដុល្លារ​។ ស្ដាប់​មើលទៅ​ដូចជា​មិន​ច្រើន​ទេ ប៉ុន្ដែ​នៅពេល​ខោអាវ​ទាំងនោះ​មាន​បញ្ហា ពាក់​មិនត្រូវ ឬ​ពាក់​លែង​ត្រូវ វា​គឺជា​ការចំណាយ​ប្រាក់​ឥតប្រយោជន៍​លើ​សម្លៀកបំពាក់​ទាំងនោះ​។​

​    ​៨. មាន​សន្តិភាព ងាយស្រួល​ពាក់ និង​មាន​សេរីភាព​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់