adverise with khmeread Untitled 1

រដ្ឋមន្ត្រី​ឥណ្ឌា​ម្នាក់​លបមើល​រូប​ស្រាត​របស់​អនាគត​ជំទាវ​ទីមួយ​អាមេរិក​ក្នុង​កម្មវិធី​ផ្លូវការ​មួយ ត្រូវគេ​ឆ្មក់​ថត​សកម្មភាព​បាន ហើយ​ប្រកែក​ថា​អត់​បាន​មើល​អី​រលីង​

    ​លោក Donald Trump ប្រហែលជា​បានឈ្នះ​ឆ្នោត ប៉ុន្តែ​ប្រពន្ធ​របស់គាត់​គឺ​លោកស្រី Melania Trump ទេ​ជា​អ្នក​នៅ​ទំព័រមុខ​គ្រប់​សារព័ត៌មាន​។​

​    ​រូបភាព​សិច​ស៊ី​របស់​លោកស្រី Melania ដែលជា​អតីត​តារា​ម៉ូ​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ស្លូ​វេ​នី (​ពីមុន​យូ​ហ្គោ​ស្លា​វី​) ត្រូវបាន​ចែកចាយ​ពេញ​អ៊ី​ន​ធឺ​ណេ​ត ជាមួយ​លោក Trump បានការ​ពារ​រូបភាព​ទាំងនោះ​ដោយ​និយាយថា រូបភាព​សិច​ស៊ី​បែបនេះ​គឺ​ពេញនិយម​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ​ក្នុង​ទ្វីបអឺរ៉ុប​។​

​    ​ឥឡូវនេះ រដ្ឋមន្ត្រី​ឥណ្ឌា​ម្នាក់​ត្រូវបាន​គេ​ចាប់បាន​កំពុង​មើលរូប​ភាព​លោកស្រី Melania នៅលើ​ទូរស័ព្ទ​របស់គាត់​នៅក្នុង​កម្មវិធី​ផ្លូវការ​មួយ​។​

​    ​យោងតាម​សារព័ត៌មាន Times of India ឱ្យដឹងថា រដ្ឋមន្ត្រី​អប់រំ​ក្នុង​រដ្ឋ Karnataka ដែល​សម្បូរ​ទៅដោយ​បញ្ហា​លោក Tanveer Sait តាម​ដឹងបាន​ចុច​មើលរូប​លោកស្រី Melania នៅ​កម្មវិធី Tipu Jayanti ក្នុង​ទីក្រុង Raichur កាលពី​ថ្ងៃទី ១០ ខែវិច្ឆិកា​នេះ​។​

​    ​ខណៈ​បក្សប្រឆាំង​បាន​ប្រញាប់ប្រញាល់​វាយប្រហារ​ទៅលើ​រដ្ឋមន្ត្រី​រូបនេះ លោក Sait បាន​ការពារ​ខ្លួន​លោក​យ៉ាង​លឿន​ដោយ​និយាយថា គាត់​បាន​តាមដាន​របា​យ​ការណ៍ Tipu Jayanti នៅក្នុង​សង្កាត់​កំណើត​របស់លោក​គឺ Mysuru​។​

​    ​ទោះយ៉ាងណា វីដេអូ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ទង្វើ​របស់គាត់​ទៅហើយ ទោះ​ប្រកែក​យ៉ាងណា​ក៏​មិន​ឈ្នះ​ភស្តុតាង​លើគោក​ដែរ​។​

​    ​រដ្ឋមន្ត្រី​រូបនេះ​បាន​អះអាងថា គាត់​មិនបាន​ធ្វើ​អ្វី​ខុស​ផង និង​ជំនួស​មកវិញ​បានដាក់​ពាក្យបណ្តឹង​ប្រឆាំង​អ្នក​លួច​ឆ្មក់​ថត​សកម្មភាព​របស់លោក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់