adverise with khmeread Untitled 1

ក្រុមចោរ​ប្រដាប់អាវុធ ​៤ ​នាក់​ប៉ង​ប្លន់​ផ្ទះ​លក់​ស្រូវ​បាញ់​របួស​ម្ចាស់ផ្ទះ​

    កំពត ៖ មាន​ករណី​ក្រុមចោរ​ប្រដាប់អាវុធ​ប៉ុនប៉ង​ប្លន់​ផ្ទះ​លក់​ស្រូវ នៅ​ភូមិ​ធ្នង់ ឃុំ​បន្ទាយមាស​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត​នាយ​ប់​ថ្ងៃទី​១៦​ វិច្ឆិកា ​២០១៦ ​វេលា​ម៉ោង​៨​ និង​៣០​នាទី​។​

    ប្រភព​ជំហាន​ដំបូង​បានឱ្យដឹងថា ជនល្មើស​មាន​គ្នា ​៤ ​នាក់​បាន​ចូលមក​សំឡុត​ម្ចាស់ផ្ទះ​ឱ្យ​ដេក​ផ្កាប់មុខ តែ​ត្រូវបាន​ម្ចាស់ផ្ទះ​បាន​រត់​ចេញពី​ក្នុង​ផ្ទះ​មក​ក្រៅ​ដើម្បី​ស្រែកហៅ​អ្នកស្រុក​ជួយ ហើយ​ត្រូវបាន​ជនល្មើស​បាញ់​គំរាម​ចំនួន​៣​គ្រាប់​បណ្តាលឱ្យ​ត្រូវ​ប្រអប់ជើ​ង​ម្ចាស់ផ្ទះ​ខាងស្តាំ​រងរបួស​។​

    ជនរងគ្រោះដែលជា​ម្ចាស់​ផ្ទះឈ្មោះ ឌុន ធីម ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវក្រុម​ចោរ​បាញ់​ចំនួន៣គ្រាប់ បណ្តាល​ឱ្យរង​របួសជើង។

    បន្ទាប់មក​ក្រុម​ជនល្មើស​ក៏បាន​គេចខ្លួន​អស់ ដោយឡែក​សម្ភារៈ​មិនមាន​បាត់បង់​នោះទេ។ ​បន្ទាប់មក​សមត្ថកិច្ច​សហការ​និង​ពួនស្ទាក់​ដើម្បី​ច្បាម​មុខសញ្ញា​ខាងលើនេះ៕

adverise with khmeread

មតិយោបល់