adverise with khmeread Untitled 1

ភាពខុសគ្នា​រវាង​ស្រី​ឆ្លាត និង​ស្រី​មាន​ប្រាជ្ញា​! តើ​អ្នក​ជ្រើស​យក​មួយណា​?

    ​* ស្រី​ឆ្លាត​នឹង​ខឹង​ពេល​ប្តី​បង្កើត​កំហុស ហើយ​នាង​នឹង​ដាស់តឿន​ប្តី​ថា នាង​បាន​ព្រមាន​គាត់​ច្រើនដង​ហើយ​។ 
​    ​* ស្រី​មាន​ប្រាជ្ញា​នឹង​គាំទ្រ​គាត់ និង​អបអរសាទរ​គាត់​ជានិច្ច​។ ពេលណា​ចាំបាច់  នាង​នឹងធ្វើ​ដូចជា​គ្មានអ្វី​កើតឡើង​អ៊ីចឹង​។​

​    ​* ស្រី​ឆ្លាត ក្នុងពេល​មាន​វិបត្តិ នឹង​យក​ស្ថានភាព​នោះ​ក្តោប​ក្តាប់​ក្នុង​ដៃ​របស់​នាង ហើយ​ប្រដៅ​ប្តី​ពី​របៀប​រស់នៅ​ឱ្យបាន​ល្អ​។​
​    ​* ស្រី​មាន​ប្រាជ្ញា​នឹង​បង្ហាញ​ប្តី​នូវ​ទិសដៅ​ដោយ​សុភាពរាបសា សម្រាប់​ប្តី​ពិចារណា ហើយ​គាំទ្រ​ប្តី​ដើម្បី​សម្រេចបាន​គោលដៅ​។ 

​    ​* ស្រី​ឆ្លាត​នឹង​បង្ហាត់​វិធី​គិត​លេខ​ដល់​កូនៗ មិន​ថា​មាន​អ្វី​កើតឡើង​ក៏ដោយ​។​
​    ​* ស្រី​មាន​ប្រាជ្ញា​នឹង​ផ្តោត​សំខាន់​លើ​ការអប់រំ​ឥរិយាបថ​កូនៗ​ជាមុន​។ 

​    ​* ស្រី​ឆ្លាត​នៅ​កន្លែងធ្វើការ​នឹង​ប្រឹង​ធ្វើឱ្យ​ល្អ​ជាង​អ្នកដទៃ និង​មិន​បង្កកំហុស​ទេ​។ ជា​លទ្ធផល​បុគ្គលិក​ទាំងអស់​នឹង​ប្រយ័ត្នប្រយែង​ជាមួយ​នាង​។​
​    ​* ស្រី​មាន​ប្រាជ្ញា​នឹង​បង្កើត​បរិយាកាស​ពោរពេញ​ដោយ​ភាពកក់ក្តៅ និង​ក្តី​ស្រឡាញ់​ក្នុងចំណោម​សហការី​។​

​    ​* ស្រី​ឆ្លាត​នឹង​លូកលាន់​ក្នុង​ជីវិត​កូនៗ​ពេល​ធំ​ពេញវ័យ និង​ឱ្យ​ដំបូន្មាន​កូនៗ​ដែល​ពួកគេ​មិនបាន​សុំ​ទាល់តែសោះ ហើយ​ប្រាប់​កូនៗ​ពី​របៀប​អប់រំ​កូន​ជំនាន់​បន្ទាប់​របស់ខ្លួន​។​
​    ​* ស្រី​មាន​ប្រាជ្ញា​នឹង​ទុកឱ្យ​កូន​ប្រឡូក​ក្នុង​ជីវិត​ដោយ​ខ្លួនឯង និង​រង់ចាំ​ផ្តល់​ការគាំទ្រ​ពីក្រោយ​។​

​    ​* ស្រី​ឆ្លាត​នឹង​ពិបាក​ធ្វើឱ្យ​ម្តាយក្មេក​ចាប់អារម្មណ៍ ដូច្នេះហើយ​នាង​នឹង​ទាមទារ​ភាព​ឯករាជ្យ​ម្ចាស់ការ​ពី​ម្តាយ​និង​ឪពុកក្មេក និង​តែង​ឈ្លោះប្រកែក​តវ៉ា​នឹង​ដំបូន្មាន​របស់​ពួកគាត់​។​
​    ​* ស្រី​មាន​ប្រាជ្ញា​រៀន​សម្រប​ខ្លួន​ចេះ​សើច​សប្បាយ ស្តាប់បង្គាប់​ពួកគាត់ ដោយ​មិន​ប្រកែក​មួយ​ម៉ាត់ និង​ចុះសម្រុង​ជាមួយ​ឪពុក​ម្តាយក្មេក​។ ហើយ​នាង​នឹង​ចាប់ផ្តើម​បញ្ចេញ​ឥ​រិ​យ​បថ​ផ្ទាល់ខ្លួន​របស់​នាង តែ​បញ្ចេញ​ជាមួយ​ក្តី​ស្រឡាញ់​។​

​    ​* ស្រី​ឆ្លាត​ចង់​ផ្លាស់ប្តូរ​ពិភពលោក និង​កែប្រែ​មនុស្ស​ទាំងអស់​នៅ​ជុំវិញខ្លួន​របស់​នាង​។​
​    ​* ស្រី​មាន​ប្រាជ្ញា​ចាប់ផ្តើម​ផ្លាស់ប្តូរ​ខ្លួន​នាង និង​ទទួលយក​អ្វីៗ​នៅ​ជុំវិញខ្លួន​នាង​។​

​    ​* ស្រី​ឆ្លាត​គិតថា​មនុស្ស​ដែល​សប្បាយរីករាយ​គឺជា​មនុស្ស​ដែល​ល្អ​ត្រឹមត្រូវ​។​
​    ​* ស្រី​មាន​ប្រាជ្ញា​ដឹងថា មនុស្ស​ដែល​សប្បាយរីករាយ​គឺជា​ការត្រឹមត្រូវ​បំផុត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់