adverise with khmeread 1

ចង់​ដក​រោមក្លៀក​ឱ្យ​ស្អាត អនុវត្តតាម​វិធី​ធម្មជាតិ​នេះ ប្រើពេល​តែ ២ នាទី​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​

    ​អនាម័យ​ក្លៀក​គឺជា​រឿង​សំខាន់ ហើយ​ក្លៀក​នាំ​បញ្ហា​មួយចំនួន​ឱ្យ​យើង​ដូចជា​រោមក្លៀក ក្លិន​ក្លៀក និង​សើម​ក្លៀក​។​

​    ​នៅពេល​យើង​ដក​រោមក្លៀក បញ្ហា​ក្លិន​ត្រូវបាន​កាត់បន្ថយ ប៉ុន្ដែ​ការដក​រោមក្លៀក​រាល់ថ្ងៃ​ធ្វើឱ្យ​រោមក្លៀក​ដុះ​លឿន ដែល​បង្ក​ការរំខាន​ជាខ្លាំង​។​

​    ​អត្ថបទ​នេះ​នឹង​លើកឡើង​នូវ​វិធីសាស្ត្រ​ដក​រោមក្លៀក ៣ វិធី​ផ្សេងគ្នា ដោយ​គ្មាន​ការឈឺចាប់ បែប​ធម្មជាតិ ១០០ ភាគរយ​មាន​ទាំង​ជាតិ​រ៉ែ វីតាមីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទៀតផង​។​

​    ​* វិធីសាស្ត្រ​ទីមួយ​
​    ​ដក​រោមក្លៀក​ជាមួយនឹង​ស្ករ​។ លាយ​ស្ករ ១ ស្លាបព្រា​បាយ និង​ទឹក​ក្រូចឆ្មា ២ ស្លាបព្រា​បាយ​លាយ​ចូលគ្នា​។ ពាស​វា​នៅលើ​ក្លៀក និង​ទុកចោល ៤ ទៅ ៥ នាទី សឹម​លាង​ក្លៀក​ចេញ​។ ធ្វើបែបនេះ​រាល់ថ្ងៃ​រយៈពេល ២ សប្ដាហ៍ ហើយ​រោមក្លៀក​នឹង​ជ្រុះ​ជា​បណ្ដើរៗ​។​

​    ​* វិធីសាស្ត្រ​ទី​ពីរ​
​    ​ម្សៅពោត​កន្លះ​ស្លាបព្រា​បាយ​និង​ស៊ុត ១ គ្រាប់​លាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ​។ ពាស​វា​នៅលើ​ក្លៀក ទុកចោល​រហូតដល់​វា​ស្ងួត​សឹម​លាង​ជាមួយនឹង​ទឹក​សម្អាត​។ អនុវត្ត​រាល់ថ្ងៃ​ដើម្បីឱ្យ​វា​ឆាប់​ជ្រុះ​។​

​    ​* វិធីសាស្ត្រ​ទី​បី​
​    ​ម្សៅ​រមៀត ១ ស្លាប​ព្រាប​បាយ និង​ទឹកដោះគោ ២ ស្លាបព្រា​បាយ​លាយ​បញ្ចូល​គ្នា​ពាស​លើ​ក្លៀក និង​ទុកចោល ៤ ទៅ ៥​នាទី​សឹម​លាង​ក្លៀក​ចេញ​។ អនុវត្ត​រាល់ថ្ងៃ​ដើម្បីឱ្យ​វា​ឆាប់​ជ្រុះ​អស់​៕

adverise with khmeread
ប្រភព៖ myhealthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់