adverise with khmeread 12

ពួក​ភេរវជន​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​ច្រើន​នាក់​នៅ​បួ​គី​ណា​ហ្វា​សូ​

    ​ប៉ូលិស​បាន​កំពុង​ប្រយុទ្ធ​ជាមួយ​ខ្មាន់កាំភ្លើង​ជី​ហាត​នៅក្បែរ​សណ្ឋាគារ​ផ្កាយ​បួន​ក្នុង​រដ្ឋធានី​របស់​បួ​គី​ណា​ហ្វា​សូ​កាលពី​យប់​ថ្ងៃ​សុក្រ​ទី ១៥ ខែមករា ចំពេល​ដែលមាន​ការចាប់​មនុស្ស​ធ្វើ​ចំណាប់ខ្មាំង​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង ៧:៣០ នាទី​យប់ នៅ​តំបន់​ពាណិជ្ជកម្ម​និង​សម្បូរ​ដោយ​ជនបរទេស​។ 

​    ​រថយន្ត​ផ្ទុក​គ្រាប់បែក​ចំនួន​ពីរ​គ្រឿង​បាន​ផ្ទុះ​នៅក្រៅ​សណ្ឋាគារ Splendid Hotel ក្នុង​សង្កាត់​ពាណិជ្ជកម្ម​របស់​ក្រុង​អៅ​ហ្គា​ឌួ​ហ្គូ (Ouagadougou) មុនពេល​ខ្មាន់កាំភ្លើង​ច្រើន​នាក់​សម្រុកចូល​សណ្ឋាគារ​។ 
​    ​ពេល​កងកម្លាំង​សន្តិសុខ​បានមក​ដល់ ខ្មាន់កាំភ្លើង​បាន​បាញ់រះ​លើ​មេឃ​ដើម្បី​ធ្វើឱ្យ​ផ្អើល​ហ្វូងមនុស្ស ហើយ​មិនយូរប៉ុន្មាន​ក៏មាន​ការបាញ់​តដៃ​គ្នា​យ៉ាង​ខ្លាំងក្លា​ជាមួយ​ពួក​ជី​ហាត​ទាំងនោះ ខណៈ​រថយន្ត​ជាច្រើន​បាន​ឆាបឆេះ​នៅ​ជុំវិញ​ពួកគេ​។ 

​    ​សាក្សី​បាន​និយាយថា ភេរវ​ករ​ទាំងអស់នោះ​អះអាងថា​ខ្លួន​វា​មកពី​ក្រុម ISIS ប៉ុន្តែ​ក្រុម​សម្ព័ន្ធ​របស់​អាល់​កៃ​ដា​បាន​អះអាង​ចំពោះ​ការវាយប្រហារ​នេះ​។ 

​    ​ទីភ្នាក់ងារសារព័ត៌មាន AP បាន​រាយការណ៍​ថា មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​នេះ  ហើយ​ប៉ូលិស​ម្នាក់​ត្រូវបាន​បាញ់​ស្លាប់​ពេល​ព្យាយាម​រត់​សំដៅ​សណ្ឋាគារ Splendid ទី​ដែល​ខ្មាន់កាំភ្លើង​កំពុង​លាក់ខ្លួន​។ 

​    ​មន្ត្រីជាន់ខ្ពស់​ម្នា​ក់នៅ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​បាន​និយាយថា ប្រយុទ្ធ​ជន​អ៊ីស្លាម​ជ្រុលនិយម​សង្ស័យ​ជាច្រើន​បាន​ចាប់​មនុស្ស​មិនដឹង​ចំនួន​ច្បាស់លាស់​ធ្វើជា​ចំណាប់ខ្មាំង​។ 

​    ​មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ​បាន​និយាយថា "​ការចាប់​មនុស្ស​ធ្វើ​ចំណាប់ខ្មាំង​កំពុងតែ​ធ្វើឡើង​នៅ​ខណៈពេល​នេះ​។ យើង​កំពុង​ព្យាយាម​ស៊ើប​ឱ្យដឹងថា​តើ​ភេរវ​ករ​មាន​គ្នា​ប៉ុន្មាន​នាក់​ដើម្បី​ងាយស្រួល​រៀបចំ​ប្រតិបត្តិការ​របស់​យើង​។ ប្រតិបត្តិ​ការរំដោះ​ចំណាប់ខ្មាំង​អាច​នឹង​ចំណាយ​ពេលវេលា​យូរ​"៕  

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់