adverise with khmeread Untitled 1

មិន​នឹង​ស្មាន​គ្រាន់តែ​ថ្នាំដុសធ្មេញ​សោះ​អាច​ដោះស្រាយ​បញ្ហា​ទាំង ១១ នេះ​យ៉ាង​ងាយ​!

    ​១. យកទៅ​ដុស​សម្អាត​គ្រឿងអលង្ការ​ឱ្យ​ភ្លឺ​ដូច​ទិញ​ថ្មី​។​


​    ​២. យកទៅ​ដុស​កញ្ចក់​ចង្កៀង​រថយន្ត ឱ្យ​ភ្លឺ​ឡើងវិញ​។​


​    ​៣. ក្ដារ​ចុច​ព្យា​ណូ​ដុស​ស្លែ សម្អាត​ឱ្យ​ថ្មី​ដូច​ទិញ​ថ្មី​។​


​    ​៤. ស្បែកជើង​ពណ៌​ស​ដែល​ប្រឡាក់​ខ្លាំង ដាក់​ថ្នាំដុសធ្មេញ​លាង​សម្អាត​តែមួយ​ប្រាវ​ស្អាត​ដូច​ទើប​ទិញ​ថ្មី​។​


​    ​៥. បំបាត់​ស្នាម​ប្រឡាក់​លើ​តុ​ឈើប្រណិតៗ ត្រឹមតែ​ប៉ុន្មាន​នាទី​។​


​    ​៦. បំបាត់​ស្នាម​ប្រឡាក់​លើ​សម្លៀកបំពាក់​។ ប៉ុន្ដែ​សម្រាប់​អាវ​ពណ៌ ថ្នាំដុសធ្មេញ​មិនមែនជា​ជម្រើស​ល្អ​ទេ​។​


​    ​៧. សម្អាត​ស្នាម​ប្រឡាក់​លើ​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​។​


​    ​៨. ដុស​សម្អាត​បាតឆ្នាំង​អ៊ុក​ដែល​ខ្លោច​ខ្មៅ​។​


​    ​៩. ដុស​សម្អាត​កញ្ចក់​អេក្រង់​ទូរស័ព្ទ​ដែលមាន​ស្នាម​កូដ​កញ្ចក់ និង​ការពារ​កញ្ចក់​ពី​ស្នាម​កូដ​។


​    ​១០. លាង​សម្អាត​ក្រចកដៃ ដោយ​គ្រាន់តែ​លាប​និង​ទុកចោល ២ ទៅ ៣​នាទី​សឹម​លាង​ទឹក​ចេញ​។​


​    ​១១. បំបាត់​ក្លិន​ពី​ដៃ​នៅពេល​កាន់​វត្ថុ​ដែល​មិន​ងាយ​បាត់​ក្លិន​ដូចជា ខ្ទឹម ខ្ទឹមបារាំង និង​ត្រី​ឆ្អាប​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់