adverise with khmeread Untitled 1

ដឹង​ទេ​ថា​ហេតុអ្វី​បានជា​គេ​ស្ទាប​ជីពចរ​តាមរយៈ​សរសៃ​អា​កទ័រ​? នេះ​ជាការ​បកស្រាយ​

    ​តើ​អ្នកមាន​ឆ្ងល់​ទេ​ថា​តើ​អ្វី​ទៅជា​សម្ពាធ​ឈាម​? វា​គឺជា​ការដាក់​សម្ពាធ​មេកា​និក​មួយ ដោយ​ឈាម​រត់​ទៅលើ​ផ្ទៃ​ខាងលើ​នៃ​សរសៃឈាម​។​

​    ​នៅពេល​និយាយ​ដល់​សម្ពាធ​ឈាម​វា​មានន័យ​ទូលំទូលាយ តែ​ក្នុងន័យនេះ​គឺ​សម្ពាធ​ឈាម​ក្នុង​សរសៃ​អាកទែរ​។ ប៉ុន្ដែ​នៅ​ទីនោះ​គឺមាន​សម្ពាធ​ក្នុង​សរសៃ ដែល​គេ​ហៅថា សម្ពាធ​សរសៃឈាម​វ៉ែន​។​

​    ​សរសៃឈាម​ផ្សេងៗ​គេ​ហៅ​វា​ថា​សរសៃ​អា​ក់ទ័រ ដែល​វា​ពាំនាំ​អុកស៊ីសែន​ឈាម​ពី​បេះដូង​ទៅ​ជាលិកា​និង​សរីរាង្គ​ផ្សេងៗ​។​

​    ​ជាធម្មតា​ការផ្លាស់​ទី​ឈាម​ក្នុង​សរសៃ​គឺ​ការងារ​ដ៏​អសកម្ម​មួយ ហើយ​ដោយសារតែ​សម្ពាធ​ក្នុង​សរសៃឈាម​ទាប​ពេក ទើប​គេ​មិនអាច​វាស់​ឈាម​ដោយ​រង្វាស់​បាន​។​

​    ​នៅពេលដែល​សាច់ដុំ​បេះដូង​ខ្សោយ សរសៃឈាម​វ៉ែន​ឈប់ ហើយ​សម្ពាធ​សរសៃឈាម​វ៉ែន​នឹង​កើនឡើង​។​

​    ​ចំណែក​សម្ពាធ​សរសៃឈាម​អា​ក់ទ័រ​អាស្រ័យ​លើ​កម្លាំង​របស់​សាច់ដុំ​បេះដូង បរិមាណ​ឈាម ដែល​បេះដូង​ច្រាន​ចេញ​ក្នុងអំឡុងពេល​មួយ កម្លាំង​អត់ធន់ និង​ភាព​បន់​បែន​នៃ​សរសៃឈាម​អា​កទ័រ​។​

​    ​ឈាម​ក្នុង​សរសៃ​ហូរ​ស្មើៗ​គ្នា​និង​បន្តកន្ទុយ​គ្នា ខណៈដែល​សរសៃ​អា​កទ័រ​វា​ហូរ​ជា​ចង្វាក់ៗ​ដោយ​អាស្រ័យទៅលើ​ចង្វាក់បេះដូង​លោត​។​

​    ​ពិតណាស់ ប្រសិនបើ​អ្នក​មិនដឹងថា​ហេតុអ្វី​បានជា​ជីពចរ​គេ​តែងតែ​វាស់​តាមរយៈ​សរសៃ​អា​កទ័រ​ជាជាង​សរសៃ​វ៉ែន ខាងលើ​គឺជា​ការបកស្រាយ​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់