adverise with khmeread Unnamed %281%29

កុមារ​អង្ក​ការ ឌី ធី ស៊ី​​ ៤២ ​នាក់​ពុល​ក្អួតចង្អោរ​បន្ទាប់​ញាំ​ចេកខ្ទិះ​

    ឧ​ត្ត​រ​មានជ័យ ៖ កុមារា និង​កុមារី​ចំនួន ៤២​ នាក់ ដែលជា​សមាជិក​អង្ក​ការ ឌី ធី ស៊ី បាន​ហូប​បង្អែម​ចេកខ្ទិះ​រួច​បាន​បណ្តាលឱ្យ​ពុល ក្អួតចង្អោរ ស្ថិតនៅ​ភូមិ​ត្រាំ​ប៉ោង​ត្បូង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ កាលពី​វេលា​ម៉ោង​៥​ និង​១០​នា​ទី​ល្ងាច​ថ្ងៃទី​១៦ ​វិច្ឆិកា​ ឆ្នាំ​២០១៦។​

    បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​អ្នកទទួលខុសត្រូវ​អង្គការ ​និង​សមត្ថកិច្ច​ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រអែម​មួយចំនួន និង​មួយចំនួនទៀត​ត្រូវបាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង  ប៉ន្តែ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត​នោះទេ​។​

    រហូតមកទល់​ពេលនេះ កុមារ​មួយចំនួន​បានជា​ធូរស្បើយ បាន​ចេញពី​មន្ទីរពេទ្យ​ខ្លះ​ហើយ៕


 

adverise with khmeread

មតិយោបល់