1

អា​ថ៍កំ​បាំង​បុរាណ​ជប៉ុន​ទាំង ៤ ដើម្បី​ថែរក្សា​រាង​ឱ្យនៅ​ស្រ​ឡូ​ន​ស្អាត​បែប​ធម្មជាតិ​

    ​របប​អាហារ​សុខភាព លំ​ហាត់ប្រាណ​ទៀងទាត់ និង​ការ​ទទួលទាន​ទឹក​គ្រប់គ្រាន់​គឺជា​ច្បាប់​ជាស​កល​ដើម្បី​រក្សាសុខ​ភាពល្អ និង រាងកាយ​សមសួន​។ ប៉ុន្តែ​វប្បធម៌​នីមួយៗ​មានច្បាប់​ផ្ទាល់ខ្លួន​ដើម្បី​រក្សាសុខ​ភាពល្អ​។ ជប៉ុន​អនុវត្ត​ច្បាប់​សំខាន់​ទាំង ៤ នេះ​ក្នុង​បំណង​រក្សាសុខ​ភាពល្អ និង​រាងកាយ​ស្រ​ឡូ​ន​ល្អ​។ 

​    ​១. ព្រឹក​ឡើង​ផឹក​តែ​ទឹក​និង​ទទួលទាន​ផ្លែឈើ​រួច​ហាត់ប្រាណ​ខ្លាំងក្លា​តាំងពី​ព្រលឹម​អុល ហើយ​ទទួលទាន​អាហារ​ថ្ងៃ និង​ល្ងាច​ច្រើន​។ ហើយ​ទទួលទានដំណេក​គ្រប់គ្រាន់ (៨​ម៉ោង​)​។ 

​    ​២. ទទួលទាន​ផ្លែឈើ​ស្រស់ បន្លែស្រស់ និង​អាហារ​ស្លឹក​បៃតង​អំឡុង​រដូវរងា​ខ្លាំង​ដើម្បី​រក្សា​កម្តៅ​រាងកាយ និង​ទទួលទាន​អាហារ​ដែល​សម្បូរ​កាល់​ឡូរី​ដើម្បី​រក្សា​ថាមពល​រាងកាយ​ខ្លាំងក្លា​បានយូរ​។ ហើយ​ពួកគេ​ទទួលទាន​សាច់សត្វ​តិច តែ​ពិសា​ត្រី​ច្រើន​។ 

​    ​៣. អំឡុងពេល​ទទួលទាន​អាហារ ជប៉ុន​មិន​ទម្លាប់​ផឹកទឹក​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​ការរំលាយ​អាហារ​។ រាងកាយ​ត្រូវការ​កម្តៅ​រាយ​កាយ​ដើម្បី​កិន​រំលាយ​អាហារ​ឱ្យបាន​ល្អ​។ ពួកគេ​រង់ចាំ​យ៉ាងតិច ១ ទៅ ២ ម៉ោង​ទើប​ផឹកទឹក​។ 

​    ​៤. ពួកគេ​ងូតទឹក​ក្តៅ​ឧណ្ហៗ​រាល់ថ្ងៃ ព្រោះ​វា​ជួយ​ពន្យារ​អាយុ​វែង​៕

ប្រភព៖ homeremedieshouse

អ្នកនឹងចូលចិត្ត

មតិយោបល់