adverise with khmeread Untitled 1

ទំនាស់​ព្រំដី​...​ម្នាក់​ជាប់គុក​...​ម្នាក់​ដេកពេទ្យ​

    ក្រចេះ ៖ ជនដៃដល់​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​សំបូរ​ឃាត់ខ្លួន​ដែល​បង្កជម្លោះ​រឿង​ទំនាស់​ព្រំដី​នៅ​ភូមិ​អូរ​ពោរ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​១៦ វិច្ឆិកា​ ឆ្នាំ​២០១៦ ​ម្សិលមិញ។​

    លោក​អនុសេនីយ៍ឯក ណ​យ ស៊ី​ថាច អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ស្រុក​សំបូរ​បានឱ្យដឹងថា ជនសង្ស័យ​ដៃដល់​ឈ្មោះ ​ឡាយ ស៊ី​យ៉ា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ពោរ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចុះ​ចាប់​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​ជននេះ​បាន​យក​បន្ទះ​ឈើ​វាយ​ទៅលើ​ជនរងគ្រោះ​ម្នាក់​បណ្តាលឱ្យ​រងរបួស​រយះ​ក្បាលដេរ​២០​ថ្នេរ នៅក្នុង​ជម្លោះ​ពេល​ផឹក​ស៊ី​រឿង​ទំនាស់​ព្រំដី​នៅជាប់​ព្រំ​គ្នា។​

    ករណីនេះ​ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់