adverise with khmeread Untitled 1

សមាជិក​ CCDA ​ម្នាក់​ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន​ពីបទ​ទទួលផល​ចោរកម្ម​ និង​ជួញ​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានធ្វើការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន និង​ទទួលផល​ចោរកម្ម​ម្នាក់ នៅ​ភូមិ​ទ្រា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ នៅ​ម៉ោង​១១​ ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ​ហេង តាំង​ឡេង ភេទ​ប្រុស មុខរបរ​សមាជិកសមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CCDA​ ដែលមាន​លោក ឯ សុភា​ស់​ ជា​ប្រធាន​)​។​

    ប្រតិបត្តិការ​នេះ កម្លាំង​អាវុធហត្ថ​ដកហូត​វត្ថុតាង​មួយចំនួន​មាន​ម៉ូតូ​ចំនួន​ពីរ​គឿង ​(​ម៉ាក​ ZoomerX​ ពណ៌​ខ្មៅ​ ស្លាក​លេខ​ភ្នំពេញ ​1FW-2958 ​និង​ម៉ាក​ហុងដា​សេ​១២៥ ​ពណ៌​ខ្មៅ ​ស្លាក​លេខ​ភ្នំពេញ​ 1BO-6435), ម្សៅ​ក្រាម​ស​ថ្លា, ​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​,​ ប្រដាប់​កិប​ស្លាក​លេខ​ម៉ូតូ​១,​ ស្លាក​លេខ​ម៉ូតូ​៣,​ កាង​ម៉ូតូ​១​ និងក្បាំង​ម៉ូតូ​១ និង​សម្ភារៈ​កែច្នៃ​ម៉ូតូ​មួយចំនួនទៀត​។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់