adverise with khmeread Unnamed

ចុះ​ចាប់​ទូ​ហ្គេម​បាញ់​ត្រី​២​ទូ​,​ ម៉ូតូ​៤​គ្រឿង​និង​ឃាត់​មនុស្ស​៣​នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយកន្លែង កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ថ្ងៃទី​១៦ ​ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្លូវ​៥៩៨ ម្ដុំ​ត្រឡោកបែក ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក អ៊ឹ​ង សុភ​ក្ដ្រ​វិចិត្រ អភិបាលរងខណ្ឌ​ដោយមាន​ការចង្អុលបង្ហាញ​ពី លោក ប៉ឹ​ល កុសល​អភិបាលខណ្ឌ​សែន​សុខ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ ខណ្ឌ​សែន​សុខ បាន​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី ខាងលើ​ធ្វើការ​រឹបអូស​បាន​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​០២​ទូ និង​ដកហូត​ម៉ូតូ​ ០៤ ​គ្រឿង​ និង​ឃាត់​បាន​មនុស្ស​៣​នាក់​ក្នុងនោះ​២​នាក់​ជា​អ្នកលេង​និង​ម្នាក់ទៀត​ជា​មេ​ការមើល​ខុសត្រូវ។​

    ប៉ូលិស​បានឱ្យដឹងថា អ្នក​ទាំងបី​នោះ​ឈ្មោះ​ទី​១-ឈ្មោះ​ ម៉ម បូម​ករា ភេទ​ប្រុស អាយុ២៧​ឆ្នាំ មុខរបរ សន្តិសុខ​ក្លឹប​ស្នាក់នៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​ជា​អ្នកលេង​), ទី​២-​ឈ្មោះ សំ ពិ​សិទ្ធិ ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​ភូមិ​ទំ​បន់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​ជា​អ្នកលេង​) ទី​បី​មានឈ្មោះ ឌី ស្រី​នាង ភេទ​ស្រី អាយុ ១៩ មុខរបរ​អ្នកមើលការខុសត្រូវ​។​

    បច្ចុប្បន្ន​អ្នកលេង​ និង​អ្នកមើលការខុសត្រូវ​កំពុង​កសាង​សំណុំរឿង​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ។ ឯ​វត្ថុតាង​បាន​យកទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​ដើម្បី​កម្ទេចចោល​៕​

 

adverise with khmeread

មតិយោបល់