adverise with khmeread Unnamed %281%29

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​និង​ថ្នាំញៀន​២​កញ្ចប់​

    ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ដោយសារ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​២​កញ្ចប់​លាក់ទុក​នៅក្នុង​ខ្លួន​របស់​ពួកគេ​កាលពី​វេលា​ម៉ោង​៩​ និង​៤០​នាទី​យប់​ថ្ងៃទី១៦ ​ខែ​វិច្ឆិកា ឆ្នាំ២០១៦ ត្រង់​ខាងមុខ​ក្រុមហ៊ុន ហុង ថៃ យ័ន ក្រា​នី​ត​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្បែរ​ស្ពាន​អាកាស​៧​មករា​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

    សមត្ថកិច្ច​បានដឹងថា ដំបូង​ពួកគាត់​កំពុងធ្វើការ​ជិះ​ល្បាត​នៅ​ចំណុច​ខាងលើ​ក៏​ប្រទះឃើញ​បុរស​ពី​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា​សេ​១២៥ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AI-0862 ដោយ​ឃើញ​អ្នក​ទាំងពី​ជិះ​ម៉ូតូ​ក្នុង​លក្ខណៈ​គួរឱ្យ​សង្ស័យ​ហើយ​ឃាត់​ដើម្បី​ធ្វើការ​ឆែកឆេរ​។​

    ពេលនោះ​ស្រាប់តែ​ប្រទះឃើញ​កញ្ចប់​ថ្នាំញៀន​ពីរ​កញ្ចប់​នៅ​នឹង​ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​នោះ​។​​ ក្រោយមក​កម្លាំង​សមត្ថកិច្ច​ក៏បាន​ឃាត់​ជនសង្ស័យ​និង​នាំខ្លួន​បុរស​ទាំងពីរ​នាក់​នៅ​យកទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកថ្លា​ដើម្បី​ធ្វើការ​សាកសួរ។

    សមត្ថកិច្ច​បន្តថា យុវជន​ទាំងពី​នាក់​ខាងលើ​មានឈ្មោះ ណៃ ដេ​ត ភេទ​ប្រុស អាយុ​២៣ឆ្នាំ ​មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ស្រុកកំណើត ភូមិ​ផ្អាវ ឃុំ​ផ្អាវ​ស្រុក​បាធាយ​ខេត្ត​កំពង​ចាម និង​ទី​២​ឈ្មោះ ច័​ន្ទ អឿង​ស្រ៊ុន​ អាយុ​២៣ឆ្នាំ ​មុខរបរ​បើករថយន្ត​ដឹក​ដី ស្រុកកំណើត​ជាមួយ​បុរស​ខាងលើ។

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​បានតែ​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់