ពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា កីឡាករ Cristiano Ronaldo បានកំពុងទាក់ទងតារាម៉ូដែលសញ្ជាតិកូឡុំប៊ី Nataly Rincon ។
តារាបាល់ទាត់ឆ្នើមរបស់ក្រុមអធិរាជស Real Madrid រូបនេះ បានចំណាយពេលលំហែកាយនាអំឡុងរដូវកាលបុណ្យគ្រីស្តម៉ាសនៅសហរដ្ឋអាមេរិក គឺនៅពេលនោះហើយដែលគេបានរាយការណ៍គាត់ថាបានណាត់ជួបជាមួយតារាស្រីដ៏ស្រស់ស្អាតរបស់ប្រទេសកូឡុំប៊ីម្នាក់នេះ។
នាង Rincon បានថតរូបជាមួយអតីតកំពូលអ្នករកគ្រាប់បាល់ដ៏មានឥទ្ធិពលឲ្យក្រុមបិសាចក្រហម Manchester United ក្នុងអំឡុងថ្ងៃលំហែកាយរបស់គាត់នៅក្រុង Miami ។
ប៉ុន្តែកីឡាករ Cristiano Ronaldo នឹងត្រូវព្រួយបារម្ភអំពីបញ្ហាដែលក្រុម Real Madrid ត្រូវជាប់បម្រាមមិនឲ្យទិញដូរកីឡាករនាពេលខាងមុខ ទោះបីជាពួកគេបានត្រៀមលុយចំនួន ២៥០ លានផោនដើម្បីបោះទន់ទៅលើកីឡាករមកក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ក៏ដោយ។
នាពេលថ្មីៗកន្លងកន្លងមកនេះ Cristiano Ronaldo ទទួលរងនូវពាក្យចចាមអារ៉ាមថាបានលួចមានទំនាក់ទំនងលើគ្រែជាមួយកីឡាការិនីប្រដាល់ថែមទៀត បន្ទាប់ពីឃើញគាត់ឱបរឹតជាមួយអ្នកប្រដាល់ស្រីសញ្ជាតិម៉ារុកមួយរូបយ៉ាងស្និទ្ធស្នាល។
ហើយតារាបាល់ទាត់ឆ្នើមរូបនេះក៏ទើបតែបានបែកបាក់ជាមួយតារាម៉ូដែល Irina Shayk ផងដែរកាលពីឆ្នាំមុននេះ។ ប្រការនេះបានធ្វើឱ្យមានសំណួរមួយលើកឡើងថា តើនេះជាស្រីចុងក្រោយរបស់ Ronaldo ឬក៏យ៉ាងណា?
