adverise with khmeread 1

នេះ​ជា​ឋានសួគ៌​ក្រោម​ដី ដែល​លាក់ខ្លួន​យ៉ាង​អា​ថ៍កំ​បាំង​ក្នុងប្រទេស​វៀតណាម​

    ​ក្នុង​ឆ្នាំ ១៩៩១ កសិករ​សាមញ្ញ​ម្នាក់​បាន​ដើរ​ទាំង​ប្រវេប្រវា​កាត់​រូងភ្នំ​មួយ​ដែល​ពីមុន​មិនទាន់​ត្រូវបាន​រកឃើញ​នៅ​ឧទ្យាន​ជាតិ Phon Nha-Ke Bang ប្រទេស​វៀតណាម​។ សំឡេង​ទឹក​ដ៏​គួរឱ្យ​រន្ធត់​នៅ​ពី​ចម្ងាយ​បាន​បន្លាច​កសិករ​ម្នាក់នេះ ហើយ​គាត់​បានសម្រេច​ចិត្ត​មិន​ចូលក្នុង​រូងភ្នំ​ទេ​។ អ្នករស់នៅ​ក្នុង​តំបន់​បានដាក់​ឈ្មោះ​រូងភ្នំ​នោះ​ថា Son Doong ប៉ុន្តែ​គ្មាន​នរណាម្នាក់​ហ៊ាន​ចូលទៅក្នុង​នោះទេ​។​

​    ​ទោះយ៉ាងណា ក្នុង​ឆ្នាំ ២០០៩ ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​មួយក្រុម​ដែល​ដឹកនាំ​ដោយ​លោក Howard Limbert បានកំណត់​ទីតាំង​រូងភ្នំ​នេះ​ម្តងទៀត ហើយ​បាន​សម្រេចចិត្ត​ចូលទៅ​ខាងក្នុង​។ អ្វីដែល​ពួកគេ​រកឃើញ​គឺ​ពិភពថ្មី​មួយ ជាមួយ​ប្រវែង ៥ គីឡូម៉ែត្រ និង​ទទឹង ១៥០ ម៉ែត្រ​។ ដោយបាន​ចូលទៅក្នុង​រូងភ្នំ​រួចហើយ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជាក់ថា Son Doong គឺជា​រូងភ្នំ​ធំជាងគេ​នៅលើ​ផែនដី​។​

​    ​រូងភ្នំ​នេះ​មាន​រុក្ខជាតិ សត្វ បឹង និង​ថែមទាំង​ពពក​ទៀតផង​។ ដូច្នេះ ខាងក្រោម​នេះ​គឺជា​រូបភាព​ដ៏​ស្រស់ស្អាត​នៃ​ធម្មជាតិ​របស់​រូងភ្នំ Son Doong៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់