Klopp

លោក Jurgen Klopp គ្រោងនឹងវិលត្រឡប់ទៅអាល្លឺម៉ង់ជាមួយក្រុម Livepool

          គ្រូបង្វឹក​របស់​ Liverpool ​ លោក Jurgen Klopp អាចនឹង​ត្រឡប់ទៅអាល្លឺ ម៉ង់​វិញ ហើយក៏​នាំ​យ​ក​ក្រុម​ Liverpool ​ទៅជាមួយផង​ដែរ។

          ក្លឹប Hertha BSC នៅក្របខណ្ឌ​ Bundesliga របស់អាល្លឺម៉ង់ចង់អបអរ​ខួប​១២៥​ឆ្នាំ​របស់ខ្លួន​នៅ​ឆ្នាំ​២០១៧​នេះដោយចង់​ប្រកួត​ជាមួយក្រុម​​ Liverpool ។ បច្ចុប្បន្នក្លឹប Hertha ឈរ​នៅចំណាត់ថ្នាក់កំពូល​​លើ​តារាងពិន្ទុរបស់អាល្លឺម៉ង់ ហើយ​តាមព័ត៌មានថា ក្លឹបនេះបាន​​ដាក់លិខិត​ស្នើទៅ​ពហុកីឡាដ្ឋាន Anfield ដើម្បី​ប្រកួត​នៅ​ពហុកីឡាដ្ឋាន Olympiastadion នៅខែ​កក្កដា​ឆ្នាំ​ក្រោយ។

          ទោះបីជា​យ៉ាងណា ​ព្រឹត្តិការណ៍នៃកាប្រកួតនេះមិនមែនមានតែមួយលើក​នោះទេដោយក្រុម​ Liverpool ​អាចនឹង​ទទួល​ពួកគេ​វិញនៅ​ពេល​ប្រារព្ធ​ខួប​ស្រ ដៀងគ្នានេះ។ ក្រុម Hertha ​បាន​បង្កើត​ឡើង​កាលពីថ្ងៃទី​២៥​ខែ​កក្កដា​ឆ្នាំ​១៨៩២ ចំណែក​ក្រុម​ Liverpool ​បាន​បង្កើត​ឡើង​មុន។ ក្រុម Hertha ចង់​លេង​នៅ​លើទឹក ដីរបស់ខ្លួន​នៅ​ចំថ្ងៃខួបគឺពីរ​សប្តាហ៍​មុន​ការ​ចាប់ផ្តើម​រដូវ​កាល​ PL ២០១៧-១៨៕

មតិយោបល់