adverise with khmeread Unnamed

ចាប់ខ្លួន​បុរស​២​នាក់​តាម​ដីកា​ពីបទ​ប្រើ​អំពើហិង្សា​

    កណ្តាល ៖ ជនជាប់ចោទ​២​នាក់​ត្រូវបាន​ប៉ូលិស​ការស្រាវជ្រាវ​ចាប់ខ្លួន​តាម​ដីកា របស់​សាលាដំបូង ខេត្តកណ្ដាល នៅ​ថ្ងៃទី​១៦ ​វិច្ឆិកា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង​០៩​ចាប់ខ្លួន​នៅ​ចំណុច​ផ្លូវលំ ភូមិ​ខ្លា​កូន​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ចំនួន​០២​នាក់​គឺ​១-​ឈ្មោះ​ សុខ រតនា ​ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ និង​២.​ឈ្មោះ​ សុខ​ ស៊ីណាត ​ភេទ​ប្រុស​អាយុ​៣០ឆ្នាំ ​មុខរបរ​លក់ដូរ​នៅ​ភូមិ​អង្គស្នួល​ទី​ពីរ ​ឃុំ​ពើក​ ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ការចាប់ខ្លួន​យោងតាម​ដីកា​បង្គាប់​ឱ្យ ចាប់ខ្លួន​លេខ​៤៧៤​ និង​៤៧៥​ដកប​.​ច​.​ខ​.​ចុះ​ថ្ងៃទី​២០.០៩.២០១៦ លោក​ អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​។​ ពីបទ​ហិង្សា​ដោយ​ចេតនា​ទៅវិញទៅមក​ប្រព្រឹត្ត​នៅ​ភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ស្រុក​អង្គ​ស្នូល ខេត្ត​ខេ​កណ្តាល ប្រព្រឹត្ត​នៅ​ថ្ងៃទី​១៨.០៧.២០១៤​។ ​ក្នុងករណីនេះ​សមត្ថកិច្ច​បាន​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់