adverise with khmeread Untitled 1

នរណាថា​ធាត់​បង្ហាញ​ម៉ូត​មិន​ស្អាត​? នារី​ធាត់​ទ្រលុកទ្រលន់​ម្នាក់នេះ​បាន​ប្តូរ​ផ្នត់គំនិត​មនុស្ស​គ្រប់គ្នា​អំពី​ការបង្ហាញ​ម៉ូត​

    ​តារា​បង្ហាញ​ម៉ូត​មាឌធំ​ត្រ​លុក​ត្រ​លុន​កំពុង​ទទួលបាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​ឡើងៗ ដោយសារ​មន្ត​ស្នេហ៍ និង​ការដែល​ហ៊ាន​បញ្ចេញ​អំពី​អ្វីដែល​ខ្លួនឯង​មាន ជាជាង​ប្រឹងប្រែង​ឱ្យ​ស្គម​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​។​

​    ​ប្រហែល​នៅ​ថ្ងៃ​ណាមួយ ឧស្សាហកម្ម​ដើរ​ម៉ូត​នឹង​ឈប់​រើសអើង​នារី​ដែលមាន​មាឌធំ​ហើយ​ធាត់​ទៀត ខណៈដែល​ឥឡូវនេះ​កញ្ញា Stefania Ferrario កំពុងតែ​បញ្ជាក់ប្រាប់​ពិភពលោក​ថា ធាត់​ទ្រលុកទ្រលន់​ក៏​អាចធ្វើ​ការងារ​នេះ​បានដែរ​។​

​    ​កញ្ញា​វ័យ ២៣ ឆ្នាំ​មកពី​ប្រទេស​អូស្ត្រាលី​រូបនេះ​សព្វថ្ងៃ​ធ្វើការ​ជាតា​រា​បង្ហាញ​ម៉ូត ហើយ​នាង​បាន​តតាំង​យ៉ាងសកម្ម​ដើម្បី​ជម្នះ​លើ​ផ្នត់គំនិត​របស់​មនុស្ស​ដែល​ចាត់ទុក​នារី​ធាត់​មិន​សមជា​អ្នកដើរ​ម៉ូត​។ នាង​បាន​និយាយថា "​ខ្ញុំ​ជាតា​រា​បង្ហាញ​ម៉ូត​។ គួរឱ្យ​ស្តាយ ក្នុង​វិស័យ​ដើរ​ម៉ូត អ្នក​បែរជា​ត្រូវគេ​ហៅថា ស្រី​ធាត់ ប្រសិនបើ​អ្នកមាន​មាឌធំ​ជាងគេ​តែ​បន្តិច​។ ខ្ញុំ​គិតថា ការយល់ឃើញ​បែបនេះ​អាចមាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​ឱកាស​ជោគជ័យ​របស់​តារា​បង្ហាញ​ម៉ូត​នីមួយៗ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់