adverise with khmeread Untitled 1

ជិះ​ម៉ូតូ​អត់​ភ្លើង​ទៅបុក​ឡាន​គេ​ចត​ទុក​មុខ​.., ​ផ្ទះ​ចុងក្រោយ​ម្ចាស់​ឡាន​ក្លាយជា​ជនល្មើស

    ភ្នំពេញ ៖ មាន​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​អត់​ភ្លើង​ទៅ​ប៉ះ​កញ្ចក់​ឡាន​ផ្នែក​ខាងឆ្វេង​មួយគ្រឿង​ដែល​គេ​ចត​ទុក​មុខផ្ទះ​បណ្តាលឱ្យ​បែក នៅវេលា​ម៉ោង​១០ ​និង​៣០​នាទី យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

    បន្ទាប់ពី​មាន​គ្រោះថ្នាក់​ភ្លាមៗ​នោះ​ផងដែរ​ម្ចាស់​ឡាន​ដែល​កំពុង​អង្គុយលេង​ជាមួយ​អ្នកជិតខាង នៅក្បែរ​នោះបាន​យក​កៅអី​ជ័រ​ទៅ​វាយ​លើ​ម្ចាស់​ម៉ូតូ​ម្នាក់​បណ្តាលឱ្យ​បែកក្បាល​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ចុះទៅ​ឃាត់ខ្លួន​ម្ចាស់​ឡាន​ដែលជា​អ្នកបង្ក​ហិង្សា​បញ្ជូនមក​ទីបញ្ជាការ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​។​

    យ៉ាងណាក៏ដោយ​មន្ត្រី​អាវុធហត្ថ​មិន​ទា​បានបញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ​៕

adverise with khmeread

មតិយោបល់