Donald trump forcer apple usines usa

អ្នកប្រើប្រាស់ iPhone នៅ​អាមេរិក​បារម្ភ ស្មា​ត​ហ្វូ​ន​នេះ​ឡើងថ្លៃ​ខ្លាំង​ដោយសារ​នយោបាយ​ដំឡើង​ពន្ធ​នាំចូល​របស់លោក Trump

    ​អ្នកជំនួញ​និង​អ្នកបង្កើត​គោលនយោបាយ​កំពុង​ព្រួយបារម្ភ​សម្រាប់​អ្វីដែល​អាច​នឹង​កើតឡើង​ក្រោម​របៀបវារៈ​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump​។ លោក Trump បាន​សន្យាថា​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន​រហូត​ទៅដល់ ៤៥ ភាគរយ ហើយ​គាត់​ក៏បាន​និយាយថា លោក​នឹង​ផ្តល់​ថាមពល​ដល់​រោងចក្រ​ផលិត​របស់​អា​មេ​រិ​កឡើ​ង​វិញ​តាមរយៈ​ការនាំ​រោងចក្រ​ពី​ក្រៅ​ស្រុក​មក​ក្នុងស្រុក​វិញ​។​

​    ​នេះ​នឹង​មានន័យ​ដូចម្ដេច​សម្រាប់​ទំនិញ​ដែល​យើង​ទិញ​? ដើម្បី​យល់​ពី​សំណួរ​មួយ​នេះ​សូម​ក្រឡេកមើល​ក្រុមហ៊ុន​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅលើ​ផែនដី​នេះ​គឺ​ក្រុមហ៊ុន Apple​។​

​    ​ក្រុមហ៊ុន Apple មាន​សាខា​ជុំវិញ​ពិភពលោក​។ ប្រភព​រោងចក្រ​ផលិត​របស់​វា​គឺ​មកពី​ប្រទេស​ប្រហែល ២៨ ក្នុង​ក៏មាន​អាមេរិក​ដែរ ប៉ុន្ដែ​ចិន​ជា​អ្នក​ផលិត​ធំជាងគេ ដោយ​ចិន​ផ្ត​ត់​ផ្គង់​ផលិតផល​ជិត​ពាក់កណ្ដាល​របស់ Apple​។ iPhone និង​iPad គឺ​ដំឡើង​នៅ​ប្រទេស​ចិន​មុនពេល​ចែកចាយ​ទៅ​ហាង​នានា​ជុំវិញ​ពិភពលោក​។​

​    ​នៅពេល​និយាយ​ដល់​គោលនយោបាយ​ដំឡើង​ពន្ធ​នាំចូល​របស់លោក Trump នេះ​មានន័យថា iPhone ឬ iPad អាច​នឹងមាន​តម្លៃ​គុណ​ទ្វេដង ខណៈដែល​ផលិតផល Apple មានតម្លៃ​ថ្លៃ​ស្រាប់​។ លោក Trump បាន​សន្យា​គិត​ពន្ធ​នាំចូល​ផលិតផល​នាំចូល​ពី​ចិន​ចំនួន ៤៥ ភាគរយ ដូច្នេះ iPhone 7 អាច​នឹង​កើន​តម្លៃ​ជិត​ទ្វេដង ប្រសិនបើ​លោក​អនុវត្ត​គោលនយោបាយ​នេះ​ពិតមែន​។ 

​    ​iPhone 7 បច្ចុប្បន្ន​គឺមាន​តម្លៃ ៦៥០ ដុល្លារ​ទាប​បំផុត (​សម្រាប់តែ​ទីផ្សារ​អាមេរិក​ប៉ុណ្ណោះ​)៕ 

ប្រភព៖អាមេរិក

មតិយោបល់