adverise with khmeread Balotelli and mancini

Mario Balotelli: លោក Roberto Mancini គឺជាគ្រូបង្វឹកដែលគួរឲ្យចូលចិត្តបំផុត

          កីឡាករ​ Mario Balotelli​ បានចាត់​ទុក​លោក Roberto Mancini ថា ជា​គ្រូ​បង្វឹក​ដែលខ្លួនពេញចិត្តបំផុត​ ហើយ​ថា គ្រូបង្វឹកដែលគួរឲ្យស្អប់បំផុតគឺលោក Brendan Rodgers ។

          កីឡាករខ្សែប្រយុទ្ធសញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ចាកចេញពី​ពហុកីឡាដ្ឋាន Anfield ទៅកាន់​ក្លឹប Nice ដោយ​ឥតតម្លៃខ្លួន​កាលពី​រដូវ​ក្តៅ​។ កីឡាកររូបនេះ​ការរក​បាន​៦គ្រាប់​ដែលជួយ​ឲ្យ​ក្រុម​ Nice ​​ឡើង​មក​ឈរនៅលើ​កំពូល​តារាង ក្រប​ខណ្ឌ​ Ligue 1 ។

          Balotelli បានត្រឡប់ទៅទីក្រុងមីលែនកាលពី​ថ្ងៃអង្គារ ដើម្បី​ទស្សនា​ការ​ប្រកួត​រវាង​ក្រុម​អ៊ីតាលី​និង​អាល្លឺម៉ង់ ប៉ុន្តែ​កីឡាកររូបនវមិនត្រូវ​បាន​កោះហៅ​ឲ្យចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ទេ។ Balotelli បាន​រំឭក​អំពី​អាជីព​របស់​ខ្លួន​ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប Inter Milan, Manchester City, AC Milan និង Liverpool នៅ​ក្នុង​វ័យ​​២៦​ឆ្នាំ​។

          នៅពេល​សួរនាំ​អំពីគ្រូបង្វឹក Balotelli បាននិយាយថា “សម្រាប់​ខ្ញុំលោក Mancini នៅតែ​ជា​គ្រូបង្វឹក​ដ៏មានប្រជាប្រិយភាព ខ្ញុំជំពាក់គាត់ច្រើន​ណាស់​” ហើយ​អាក្រក់បំផុតនោះ មិនមែនលោក Klopp ទេ ខ្ញុំ​មិន​ខឹងនឹង​គាត់​ទេ។ ប៉ុន្តែ​គាត់គួរ​តែ​មាន​ការអត់ធ្មត់ចំពោះ​ខ្ញុំ ។

Balotelli បន្តថា “​ខ្ញុំ​មាន​ការ​ខក​ចិត្តយ៉ាង​ខ្លាំង​ជាមួយ​លោក Brendan Rodgers ។ ខ្ញុំពេញចិត្តការ​ហ្វឹក​ហាត់​ជាមួយគាត់ ប៉ុន្តែ​ទំនាក់ទំនង​រវាង​យើងទាំង​ពីរ​គឺអាក្រក់បំផុត”៕

adverise with khmeread

មតិយោបល់