adverise with khmeread Pep guardiola bayern munich 2

លោក Pep Guardiola ចង់បានកីឡាករថ្មីទៀតនៅរដូវក្តៅឆ្នាំក្រោយ

          លោក Pep Guardiola បានប្រាប់នាយក​ក្លឹប​​ Man City​ ក្នុងជំនួបនៅ​ទី​ក្រុងឌុយបៃកាលពី​ខែមិថុនា​ថា លោកត្រូវ​ការ​កីឡាករ​ថ្មី​១០នាក់​បន្ថែម​ទៀត ដើម្បី​រុះរើ​ក្រុម​ដែល​​សម្បូរ​ដោយ​កីឡាករដែលមាន​វ័យ​ចំណាស់ៗនេះ។

          កាលពីរដូវ​ក្តៅគ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ទទួល​បាន​កីឡាករ​ចំ​ណូល​ថ្មិ​៦​រូបរួចហើយ ប៉ុន្តែលោក​ Guardiola ចង់បាន​កីឡាករ​បន្ថែមទៀត​នៅ​មុន​រដូវ​ក្តៅបន្ទាប់​ និង​កំពុង​ស្វែង​រក​ខ្សែការ​ពារនិង​ខ្សែប្រយុទ្ធ​បន្ថែម។

គ្រូបង្វឹលរូបនេះ​ត្រូវ​បាន​ផ្តល់​ភ្លើងខៀវ​ឲ្យ​ធ្វើ​ការ​ស្វែង​រក​កីឡាករ​ឆ្នើម​ៗ​ជុំ​វិញពិភព​លោកក្នុងប៉ុន្មានឆ្នាំ​ខាងមុខនេះ។ គេជឿថា ក្រុម​ប្រឹក្សានាយក​បាន​សម្រេចចិត្ត​រួចហើយ​ថា ពួកគេ​ត្រូវ​ការ​កែ​សម្រួល​ទិសដៅទាំងស្រុង​ បន្ទាប់​ប្រ​កួត​ចាញ់​ក្រុ​ម​​ eal Madrid ១-០ ក្នុង​ក្រប​ខណ្ឌ​ CL៕

adverise with khmeread

មតិយោបល់