adverise with khmeread 0

មហាសេដ្ឋី​លំដាប់​ទី ៣ ពិភពលោក Warren Buffett យល់ថា​មនុស្ស​គ្រប់រូប​គួរ​អាន​សៀវភៅ​ទាំង ២១ ក្បាល​នេះ​

    ​ពេល​លោក Warren Buffett ចាប់ផ្តើម​អាជីព​ជា​អ្នកវិនិយោគ គាត់​បាន​អាន​សៀវភៅ​រាប់​ទំព័រ​ក្នុង​មួយថ្ងៃ​ដើម្បី​ផ្តល់​ចំណី​គំនិត​ដល់​ខួរក្បាល​លោក​ឱ្យ​ពូកែ​គិត​។ 

​    ​លោក Warren Buffett ជា​មហាសេដ្ឋី​លំដាប​ទី​បី​លើ​ពិភពលោក​ជាមួយ​ទ្រព្យសម្បត្តិ​សរុប​គិត​ត្រឹម​ឆ្នាំ ២០១៦ គឺ ៦០,៨ ពាន់​លាន​ដុល្លារ​។​

​    ​ហើយ​ឆ្លងកាត់​ការអាន​សៀវភៅ​ជាច្រើន​ឆ្នាំ​មកនេះ លោក Warren Buffett បាន​ណែនាំ​សៀវភៅ​ល្អៗ​ចំនួន ២១ ក្បាល ដែល​គាត់​និយាយថា​មនុស្ស​គ្រប់រូប​គួរតែ​អាន​តាម​គាត់​ដែរ​។ 

​    ​១. សៀវភៅ 'The Intelligent Investor' ដោយ Benjamin Graham
​    ​ផ្តល់នូវ​ប្រាជ្ញាញ្ញាណ​ក្នុងការ​វិនិយោគ​។ 

​    ​២. សៀវភៅ 'Security Analysis' ដោយ Benjamin Graham និង David L. Dodd
​    ​ផ្តល់នូវ​ផែនទី​បង្ហាញផ្លូវ​ក្នុងការ​វិភាគ​ក្នុង​ទីផ្សារ​មូលប័ត្រ​។​

​    ​៣. សៀវភៅ 'Common Stocks and Uncommon Profits' ដោយ Philip Fisher
​    ​ផ្តល់​ជំនាញ​វិនិយោគ​ក្នុង​ផ្សារ​ហ៊ុន និង​ក្រុមហ៊ុន ព្រមទាំង​ការវាយតម្លៃ​ការគ្រប់គ្រង​ក្រុមហ៊ុន​។​

​    ​៤. សៀវភៅ 'Stress Test: Reflections on Financial Crises' ដោយ Tim Geithner
​    ​ផ្តល់​យុទ្ធសាស្ត្រ​ដើម្បី​ដឹកនាំ​ក្រុមហ៊ុន​ឆ្លងកាត់​គ្រា​មាន​វិបត្តិ​។​

​    ​៥. សៀវភៅ 'The Essays of Warren Buffett' ដោយ Warren Buffett
​    ​ផ្តល់នូវ​គំនិត​ផ្ទាល់​របស់លោក Warren Buffett ក្នុងការ​វិនិយោគ​។​

​    ​៦. សៀវភៅ 'Jack: Straight from the Gut' ដោយ Jack Welch
​    ​ផ្តល់នូវ​មេរៀន​មានតម្លៃ​សម្រាប់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ទាំងឡាយ​។​

​    ​៧. សៀវភៅ 'The Outsiders' ដោយ William Thorndike Jr.
​    ​បង្ហាញ​ពី​ទម្រង់​នៃ​ភាពជោគជ័យ​នៅ​កាសែត The Washington Post​។​

​    ​៨. សៀវភៅ 'The Clash of the Cultures' ដោយ John Bogle
​    ​បកស្រាយ​ក្បោះក្បាយ​អំពី​ភាពខុសគ្នា​រវាង​ការវិនិយោគ​រយៈពេល​វែង និង​ខ្លី​។​

​    ​៩. សៀវភៅ 'Business Adventures: Twelve Classic Tales from the World of Wall Street' ដោយ John Brooks
​    ​ក្រើនរំលឹក​អំពី​គោលការណ៍​កសាង​អាជីវកម្ម​ឈរលើ​មា​គា​ឈ្នះៗ​ជានិច្ច​។​

​    ​១០. សៀវភៅ 'Where Are the Customers' Yachts?' ដោយ Fred Schwed
​    ​និយាយ​ពី​មនុស្ស​ក្នុង​ក្រុមហ៊ុន ដែល​ផ្តល់​ដំបូន្មាន​ហិរញ្ញវត្ថុ​ដើម្បី​ក្រុមហ៊ុន​រីកចម្រើន ជាជាង​អង្គុយចាំតែ​ទទួល​ដំបូន្មាន​ពី​គេ​។​

​    ​១១. សៀវភៅ 'Essays in Persuasion' ដោយ John Maynard Keynes
​    ​ផ្តល់នូវ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សំខាន់ៗ និង​របៀប​បញ្ចុះបញ្ចូល​មនុស្ស​។​

​    ​១២. សៀវភៅ 'The Little Book of Common Sense Investing' ដោយ Jack Bogle
​    ​ណែនាំ​អ្នកអាន​ឱ្យ​ចេះ​ប្រើស​ន្ទ​ស្សន៍​វិនិយោគ​ដើម្បី​កសាង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ជាជាង​ស្តាប់​តែ​ដំបូន្មាន​ពី​ទីប្រឹក្សា​ហិរញ្ញវត្ថុ​។​

​    ​១៣. សៀវភៅ 'Poor Charlie's Almanack' ពិនិត្យ​និង​កែ​ដោយ Peter Kaufman
​    ​ផ្តល់នូវ​ទស្សនវិជ្ជា​ក្នុងការ​វិនិយោគ​។​

​    ​១៤. សៀវភៅ 'The Most Important Thing Illuminated' ដោយ Howard Marks
​    ​ជួយ​អ្នកវិនិយោគ​សម្រេច​ជោគជ័យ​តាមរយៈ​ការប្រើ​គំនិត​ឱ្យ​ច្រើន​លើ​ការសម្រេចចិត្ត បង្ហាត់​មនុស្ស​ឱ្យ​ជួប​កំហុស​ពី​ដើមទី​ឱ្យ​ហើយ និង​រៀនសូត្រ​ពី​កំហុស​ទាំងនោះ​។​

​    ​១៥. សៀវភៅ 'Dream Big' ដោយ Cristiane Correa
​    ​និយាយ​អំពី​ការទុកចិត្ត​មនុស្ស​និង​អនុញ្ញាតឱ្យ​ពួកគេ​ធ្វើការ​ជា​ក្រុម​ដើម្បី​សម្រេច​គោលដៅ​ធំ​រួមគ្នា​។​

​    ​១៦. សៀវភៅ 'First a Dream' ដោយ Jim Clayton និង Bill Retherford
​    ​ផ្តល់​មេរៀន​ខាង​ការដឹកនាំ​ក្នុង​មុខ​ជំនួញ និង​បំផុសគំនិត​ដល់​សហគ្រិន​ថ្មីថ្មោង​។​

​    ​១៧. សៀវភៅ 'Take on the Street' ដោយ Arthur Levitt
​    ​ផ្តល់នូវ​ចំណេះដឹង​កាន់តែច្បាស់​អំពី​ស្តង់ដារ​គណនេយ្យ និង សវនកម្ម​។​

​    ​១៨. សៀវភៅ 'Nuclear Terrorism' ដោយ Graham Allison
​    ​និយាយ​ពី​ពាក្យ "​គ្មាន​ទាំងបី​" គឺ​១. គ្មាន​ការគ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ធ្វេសប្រហែស​ណាមួយ​កើតឡើង ២. គ្មាន​កម្មវិធី​នុយក្លេអ៊ែរ​ថ្មី​ណាមួយ​កើតឡើង និង ៣. គ្មាន​រដ្ឋ​ផលិត​នុយក្លេអ៊ែរ​ថ្មី​កើតឡើង​។  

​    ​១៩. សៀវភៅ 'The Making of the President' ដោយ Theodore White
​    ​និយាយ​អំពី​បទពិសោធន៍​លំបាក​ដែល​ប្រធានាធិបតី John F. Kennedy ឆ្លងកាត់​។ 

​    ​២០. សៀវភៅ 'Limping on Water' ដោយ Phil Beuth និង K.C. Schulberg
​    ​និយាយ​ពី​ការតស៊ូ​របស់លោក Phil Beuth ដែល​ពិការ​ខួរក្បាល​តាំងពី​តូច តែ​អាច​ក្លាយ​ម្ចាស់​ក្រុមហ៊ុន Capital Cities និង​ម្ចាស់​ប៉ុស្តិ៍​ទូរទស្សន៍ ABC-TV​។​

​    ​២១. សៀវភៅ 'Warren Buffett's Ground Rules' ដោយ Jeremy C. Miller
​    ​និយាយ​ពី​របៀប​ដែល​លោក Warren Buffett កសាង​យុទ្ធសាស្ត្រ​វិនិយោគ​៕ 

ប្រភព៖ ជំនួញ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់