adverise with khmeread Untitled 1

អ្នកក្រុង​ហាង​ចូ​វ​ភ្ញាក់ផ្អើល​គ្រប់គ្នា​ពេល​ឃើញ​ភ្លៀង​ប្រែ​ទៅជា​ពណ៌​ខ្មៅ

    ​គេ​ធ្លាប់តែ​ឃើញ "​ភ្លៀង​ខ្មៅ​" ក្នុង​ភាពយន្ត​របស់លោក Michael Douglas ក្នុង​ឆ្នាំ ១៩៨៩ ប៉ុន្តែ​ឥឡូវ​គេ​ឃើញ​វា​ជាក់ស្តែង​នឹង​ភ្នែក​ក្នុងប្រទេស​ចិន​។ 

​    ​នៅ​ម៉ោង​ប្រហែល ៨ ព្រឹក​ថ្ងៃ​ចន្ទ អ្នករស់នៅ​ក្នុង​សហគមន៍​មួយ​នៃ​ទីក្រុង​ហាង​ចូ​វ​មានការ​តក់ស្លុត ដែល​ឃើញ​រថយន្ត សម្លៀកបំពាក់ និង មុខមាត់​របស់​ពួកគេ​ប្រឡាក់​ពណ៌​ខ្មៅ ក្រោយ​មេឃ​ភ្លៀង​មួយ​មេ​។ ភ្លៀង​ខ្មៅ​នេះ​បាន​ប្រែ​សង្កា​ត់របស់​ពួកគេ​មួយ​ទាំងមូល​ទៅជា​រ៉ែ​ធ្យូងថ្ម​យ៉ាង​លឿន​បំផុត​។ 

​    ​ខណៈ​ដោះស្រាយ​ជាមួយ​កម្រិត​គ្រោះថ្នាក់​នៃ​ការបំពុល​បរិយាកាស​ជា​បញ្ហា​ប្រឈម​ប្រចាំថ្ងៃ​ក្នុងប្រទេស​ចិន ព្រឹត្តិការណ៍​អាកាសធាតុ​អាក្រក់​បែបនេះ​រឹត​ធ្វើឱ្យ​អ្នកស្រុក​ខ្លាចញញើត​ថែមទៀត​។ 

​    ​ពិតជា​សំណាង​ណាស់ គេ​មិនចាំបាច់​តាមដាន​ការព្យាករណ៍​អាកាសធាតុ​ថា​តើ​ពពក​ខ្មៅ​នឹង​មកដល់​ពេលណា​នោះទេ​។ តាមពិត​ភ្លៀង​ខ្មៅ​នេះ​កើតឡើង​ដោយសារតែ​ឧបទ្ទវហេតុ​មួយ​នៅ​រោងចក្រ​បោះចោល​មួយកន្លែង​នៅក្បែរនោះ​។ វេ​ប​សាយ Paper បាន​រាយការណ៍​ថា នៅក្នុង​ដំណើរការ​វាយកម្ទេច​រោងចក្រ​បោះចោល​នោះ ពួកកម្មករ​បានធ្វើឱ្យ​ផ្ទុះ​ធុង​ប្រេង​ខ្មៅ​ដោយ​ចៃដន្យ ជាហេតុ​ធ្វើឱ្យ​ប្រេង​នោះ​អណ្តែត​ពេញ​មេឃ មុនពេល​វា​លាយ​លំ​ជាមួយ​ភ្លៀង​រួច​ធ្លាក់​ពីលើ​ក្បាល​អ្នកស្រុក​នៅ​មួយស្របក់​ក្រោយមក​នោះ​៕ 

adverise with khmeread
ប្រភព៖ សៀងហៃ

អ្នកនឹងចូលចិត្ត

មតិយោបល់