គ្រូបង្វឹក Arsenal លោក Arsene Wenger ជឿថាគ្មានខ្សែប្រយុទ្ធណានៅលើទីផ្សារដោះដូរកីឡាករល្អជាងកីឡាករ Danny Welbeck ទេខណៈដែលខ្សែប្រយុទ្ធរូបនេះនៅមិនទាន់បានប៉ះបាល់មួយជើងឲ្យក្រុមកាំភ្លើងធំក្នុងរដូវកាលនេះនៅឡើយទេ ដោយសារបញ្ហារបួសតាំងពីចុងខែមេសាឆ្នាំមុន។
ក្រុមមកពីភាគខាងជើងទីក្រុងឡុងដ៍មួយនេះកំពុងសម្លឹងមើលពានរង្វាន់ Premier League ជាលើកដំបូងដែលពួកគេខកខានលើកជាង ១២ ឆ្នាំមកហើយ ប៉ុន្តែគ្រូបង្វឹកកាំភ្លើងធំនិយាយថា គាត់នឹងមិនស្វែងរកខ្សែប្រយុទ្ធថ្មីឡើយ។
លោក Wenger បាននិយាយថា "ខ្ញុំចង់បានកីឡាករត្រឡប់មកពីរបួសវិញ។ Welbeck គឺនៅសល់ពីរទៅបីសប្តាហ៍ទៀតហើយខ្ញុំមានជំនឿថា ខ្ញុំនឹងមិនស្វែងរកកីឡាករណាល្អជាង Welbeck នៅលើទីផ្សារឡើយ"៕
