adverise with khmeread 2

​រឿង​ហួសចិត្ត​! អ្នកទេសចរ​អង់គ្លេស​ម្នាក់​ត្រូវ​បុរស​ពីរ​នាក់​ចាប់រំលោភ​នៅ​ឌុយ​បៃ តែ​នាង​បែរជា​ក្លាយជា​អ្នកទោស​ទៅវិញ ដោយសារតែ​ច្បាប់​អាពាហ៍ពិពាហ៍​របស់​ប្រទេស​អារ៉ាប់​រួម​មេ​មី​រ៉ាត់​

​    ​ភ្ញៀវទេសចរ​អង់គ្លេស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន និង​ចោទ​ពីបទ​រួមភេទ​គ្នាច្រើន​នាក់​ដោយ​ខុសច្បាប់​ក្នុង​ទីក្រុង​ឌុយ​បៃ បន្ទាប់ពី​រូបនាង​បាន​ប្រាប់​ប៉ូលិស​ថា នាង​ត្រូវបាន​គេ​ចាប់រំលោភ​បូក​។​

​    ​នារី​វ័យ ២៥ ឆ្នាំ ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ហេតុផល​ផ្នែក​ច្បាប់​រូបនេះ បាន​ដើរលេង​វិស្សមកាល​នៅ​ប្រទេស​អារ៉ាប់​រួម​មេ​មី​រ៉ាត់  ហើយ​នាង​ត្រូវបាន​ចាប់រំលោភ​ដោយ​បុរស​អង់គ្លេស​ពីរ​នាក់​កាលពី​ខែតុលា​។​

​    ​នៅពេល​នាង​រាយការណ៍​ទៅ​ប៉ុស្តិ៍​ប៉ូលិស​នាង​ត្រូវបាន​ចាប់ខ្លួន​ទៅវិញ​ដោយសារ​បំពាន​ច្បាប់​ហាមឃាត់​ការ​រួមភេទ​គ្នាច្រើន​នាក់​ដោយ​ខុសច្បាប់​របស់​ប្រទេស​នេះ ខណៈ​ជនដៃដល់​បានធ្វើ​ដំណើរ​ទៅ​ចក្រភព​អង់គ្លេស​វិញ​។​

​    ​ក្រុម​យុទ្ធនា​ការការពារ​សិទ្ធិ​អ្នក​ជាប់ឃុំ​ក្នុង​ក្រុង​ឌុយ​បៃ​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយថា នាង​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ប៉ុន្តែ​លិខិតឆ្លងដែន​របស់​នាង​ត្រូវបាន​ដកហូត ដែល​នេះ​មានន័យថា នាង​មិនអាច​ចាក​ចេញពី​ប្រទេស​នេះ​បានទេ ហើយ​អាច​ប្រឈមមុខ​នឹង​ការកាត់ទោស​ជាប់គុក​ចំពោះ​បទល្មើស​នេះ ជាមួយ​ការផ្តន្ទាទោស​ជាច្រើន​ទៀត​ដូចជា និរទេស​ខ្លួន វាយ​នឹង​រំពាត់ និង​គប់​នឹង​ដុំថ្ម​រហូតដល់​ស្លាប់​។​

​    ​ក្រុម​នេះ​កំពុង​ទាក់ទង​គ្រួសារ​ជនរងគ្រោះ ដែល​បាន​អះអាងថា បុរស​ពីរ​នាក់​នោះបាន​រំលោភ​ជនរងគ្រោះ​ម្តងម្នាក់​ហើយ​ថែមទាំង​ថត​បាន​សកម្មភាព​នៅក្នុង​សណ្ឋាគារ​ទៀត​។​

​    ​សេចក្តីណែនាំ​អំពី​ការធ្វើដំណើរ​មក​អារ៉ាប់​រួម​អេ​មី​រ៉ាត់​បាន​ចែងថា រាល់​ទំនាក់ទំនង​ផ្លូវភេទ​ដែល​មិនទាន់​រៀបការ​ត្រូវបាន​ចាត់ទុកថា​ខុសច្បាប់ រួមទាំង​ការរួម​ភេទ​ដូចគ្នា និង​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​។​

​    ​ច្បាប់ ដែល​ដាក់គុក​នារី​មាន​ផ្ទៃពោះ​មិនទាន់​រៀបការ និង​ដៃគូ​របស់​នាង  ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដាក់ទោស​ជនរងគ្រោះ​ករណី​រំលោភ​ផ្លូវភេទ​ជាច្រើន​នាក់​រួចមកហើយ​រួមមាន​នារី​មកពី​ប្រទេស​ន័​រវេ​ស និង​អូស្ត្រាលី និង​ជនរងគ្រោះ​អង់គ្លេស​ប៉ុន្មាន​នាក់​មុននេះ​ផងដែរ​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់