adverise with khmeread 1

​រដ្ឋាភិបាល​ចិន​កំពុង​ទប់ទល់​និង​បិទ​រាល់​ពាក្យ​ប្រមាថ​គីម​ជុង​អ៊ុន​ក្នុងប្រទេស​ខ្លួន រាប់ទាំង​ពាក្យ "​អា​ជ្រូក​គីម​"

​    ​ការនិយាយ​ចេចចាច​អំពី​ការ​កើន​ទម្ងន់​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម​ជុង​អ៊ុន បាន​ក្លាយជា​ប្រភព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​ប្រទេស​ចិន កន្លែង​ដែល​រដ្ឋាភិបាល​បាន​បិទ​ការហៅ​ឈ្មោះ​ក្រៅ​ដែល​ប៉ះពាល់​ដល់​មេដឹកនាំ​រូបនេះ​នៅលើ​បណ្តាញ​សង្គម​។​

​    ​ឈ្មោះ​ហៅ​ក្រៅ "​អា​ជ្រូក​គីម​" ឬ "​អា​កន្ធាត់​គីម​ទី​បី​" ឬក៏ "​គីម​កន្ធាត់​ទី​បី​" បាន​លេចឡើង​នៅលើ​បណ្តាញ​សង្គម​នានា​ក្នុងឆ្នាំនេះ ជាពិសេស​គឺ​នៅលើ​បណ្តាញ​សង្គម​ដ៏​ពេញនិយម​របស់​ចិន​គឺ Sina Weibo​។​

​    ​ប៉ុន្តែ​ដើម្បី​ឆ្លើយតប​ទៅនឹង​របាយការណ៍​មិនបាន​ផ្ទៀង​ផ្ទាល់​ដែលថា ប្រទេស​កូរ៉េខាងជើង​បាន​សុំ​ប្រទេស​ចិន​ឱ្យ​លុបបំបាត់​ការមើល​ងាយ​នេះ អ្នកប្រើប្រាស់ Weibo បាន​ប្រើ​ឈ្មោះ​ហៅ​ប្លែកៗ​ជាង​មុន​ទៀត​សម្រាប់​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​។ ឈ្មោះ​ដែល​លេចឡើង​នាពេល​ថ្មីៗ​នៅលើ​បណ្តាញ​សង្គម​នោះ​គឺ "​គីម​ទី​បី ព្រះ​ចន្ទ​មួយ​ចំណិត​"​។​

​    ​យោងតាម​វេ​ប​សាយ Free Weibo ឱ្យដឹងថា ការរាយការណ៍​ពី​ការអន្តរាគមន៍​របស់​ប្រទេស​កូរ៉េខាងជើង​រឹតតែ​ធ្វើឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ដល់​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន ដោយ​អ្នកខ្លះ​បាន​បន្ត​ប្រើ​ឈ្មោះ​ហៅ​ក្រៅ​ផ្សេងទៀត​ជាច្រើន ដោយ​ឥឡូវ​ឈ្មោះ​ក្រៅ​របស់​គីម​ជុង​អ៊ុន​ដែល​ត្រូវ​ចិន​បិទ​លើ​អ៊ី​ន​ធឺ​ណេ​ត​បាន​ឡើងដល់ ១០ ឃ្លា​ទៅហើយ​។​

​    ​បណ្តាញ​សង្គម​ដ៏​ពេញនិយម​នៅ​ចិន​នេះ​បានចាប់ផ្តើម​លុប​ការបញ្ចេញមតិ​របស់​អ្នកប្រើប្រាស់​ដែល​រួម​ប​ញ្ជូ​ល​ទាំង​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប៉ះពាល់​ដល់​គីម​ជុង​អ៊ុន​នៅលើ​បណ្តាញ​សង្គម​របស់​ពួកគេ​។​

​    ​ឈ្មោះ​ហៅ​ក្រៅ​ទាំងនេះ​ឥឡូវ​ត្រូវបាន​លុប​នៅលើ​វេ​ប​សាយ​ស្វែងរក​ដ៏​ធំ​របស់​ចិន​គឺ Baidu  ហើយ​ការស្វែងរក​ឈ្មោះ​ទាំងនេះ​នៅលើ Weibo បាន​លោត​ចេញ​សារ​មួយ​ដោយ​និយាយថា "​យោងតាម​ច្បាប់​ពាក់ព័ន្ធ បទបញ្ញត្តិ និង​គោលនយោបាយ លទ្ធផល​នៃ​ការស្វែងរក​មិនអាច​ត្រូវបាន​បញ្ចេញ​បានទេ​"៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់