adverise with khmeread 1

​នេះ​បាន​ចំ​ជា​ញាក់សាច់​មែន​! មហាសេដ្ឋី​ហុងកុង​ប្រកាស​បែក​ពី​សង្សារ ដោយ​ចុះផ្សាយ​ទំព័រមុខ​កាសែត​

​    ​មហាសេដ្ឋី​ដ៏​ល្បីឈ្មោះ​ម្នា​ក់នៅ​ហុងកុង​បានដាក់​ផ្ទាំង​ពានិជ្ជកម្ម​នៅ​ទំព័រមុខ​ក្នុង​សារព័ត៌មាន​ក្នុងស្រុក​ដើម្បី​ប្រកាសថា គាត់​បាន​ចែកផ្លូវ​ជាមួយ​សង្សារ​។​

​    ​លោក Joseph Lau គឺជា​បុរស​ដ៏​មាន​បំផុត​លំដាប់​ទី ៦៥ នៅលើ​ពិភពលោក​ជាមួយ​ទ្រព្យសម្បត្តិ​សរុប ១២,៦ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទស្សនាវដ្ដី Forbes​។​

​    ​ប៉ុន្តែ​នៅ​ទំព័រមុខ​កាសែត​មួយចំនួន គាត់​បាន​ប្រាប់​អតីត​សង្សារ​គាត់​គឺ​នាង Yvonne Lui ថា នាង​នឹងមិន​ទទួល​លុយ​ទៀត​ទេ ដែល​នាង​បានទទួល​ពី​លោក Lau ចំនួន ២៤៩ លាន​ដុល្លារ​ហើយ​នោះ ខណៈ​លោក​បានប្រកាសថា អ្នក​ទាំង​ពីរបាន​ចែកផ្លូវ​គ្នា​កាលពី​ឆ្នាំ ២០១៤​។​

​    ​គាត់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា " Lui បានទទួល​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ឥឡូវ​នាង​ជានា​រី​ដ៏​មាន​ស្តុកស្តុ​ម​ម្នាក់​។ នាង​អាច​បន្តជីវិត​ដ៏​ហ៊ឺហា​របស់​នាង​ដោយ​ខ្លួនឯង​ដោយ​គ្មាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ខ្ញុំ​"​។​

​    ​លោក Lau បាន​និយាយថា លោក​ប្រកាស​បែបនេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​របាយការណ៍​មិន​ពិត​មួយចំនួន​អំពី​ទំនាក់ទំនង​របស់លោក​និង​អតីត​សង្សារ​វ័យ ៣៧ ឆ្នាំ​រូបនេះ​។​

​    ​មហាសេដ្ឋី​វ័យ ៦៥ ឆ្នាំ​រូបនេះ​បាន​ជួប Lui ក្នុង​ឆ្នាំ ២០០១ នៅ​ហាង​ទំនិញ Luis Vuitton ក្នុង​ទីក្រុង​ឡុង​ដ៍​នៅពេល​អតីត​បេ​ក្ខ​នារី​បវរកញ្ញា​រូបនេះ​នៅ​សិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​វិស្វកម្ម​គីមី​នៅ​សាលា King's College​។​

​    ​អ្នក​ទាំងពីរ​មានកូន​ពីរ​នាក់ ប៉ុន្តែ​ពួកគេ​មិនដែល​រៀបការ​នោះទេ​។ រឿងនេះ​ត្រូវបាន​គេ​និយាយថា ពួកគេ​បាន​ទាក់ទង​គ្នា​រហូតដល់​ឆ្នាំ ២០១៤ បើទោះជា​លោក Lau ជាប់ទាក់ទង​នឹង​ស្រី​ថ្មី​ក៏ដោយ​។​

​    ​បច្ចុប្បន្ន មហាសេដ្ឋី​អចលនទ្រព្យ​រូបនេះ​មាន​ទំនាក់ទំនង​ជាមួយ​នាង Kimbie Chan ដែលជា​អតីត​ជំនួយការ​របស់លោក​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់