adverise with khmeread 1

Gareth Bale ប្រកាសឈ្មោះមិត្តរួមក្រុមអស្ចារ្យបំផុតរបស់ខ្លួន តែមិនមែនជា Ronaldo ទេ

​    ​Ronaldo នឹងមិន​រីករាយ​នោះឡើយ​!

​    ​Gareth Bale អាច​នឹង​ក្លាយជា​មនុស្ស​ដែល​គេ​កត់ចំណាំ​នៅ​ជំរំ​ហ្វឹកហាត់​របស់​អធិរាជ​ស Real Madrid នៅថ្ងៃនេះ ពេលដែល​គាត់ និង Cristiano Ronaldo ត្រឡប់​មកពី​បំពេញ​កា​ត្វ​កិច្ច​បាល់ទាត់​អន្តរជាតិ​របស់ខ្លួន​វិញ​។​

​    ​រឿង​ទាំងនោះ​គឺ​ដោយសារតែ ខ្សែប្រយុទ្ធ​ស្លាប​អន្តរជាតិ​វែ​ល​របស់ Real Madrid ត្រូវបាន​ចោទ​សំណួរ​ដោយ​វេ​ប​សាយ Foot Locker ទាក់ទិន​មិត្ត​រួម​ក្រុម​រូប​ណា​ដែល​ពិសេស​បំផុត​ដែល​គាត់​ធ្លាប់​លេង​ជាមួយ ហើយ​គាត់​ជ្រើសរើស​មិន​ផ្តល់​ចម្លើយ​ត្រង់ៗ​ឡើយ​។​

​    ​វីរបុរស​របស់​បិសាច​ក្រហម Manchester United លោក Ryan Giggs ប្រហែល​ជាមាន​អាជីព​ដ៏​ត្រចះត្រចង់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​មួយ​សម្រាប់​ខ្លួន​គាត់ ប៉ុន្តែ​គាត់​បាន​បរាជ័យ​ដោយ​មិន​ធ្លាប់​មានពាន Ballon d’Or កាន់​នឹង​ដៃ​ម្តងណា​នោះឡើយ ដែលជា​ពានរង្វាន់​ដ៏​មាន​សក្តានុពល​មួយ ដែល Cristiano Ronaldo ធ្លាប់​កាន់​វា​ចំនួន​បី​សម័យកាល​។​

​     ដោយ​ចោទ​សួរថា​តើន​រណា​ជា​កីឡាករ​ពិសេស​ដាច់​គេ​ដែល​អ្នក​ធ្លាប់​លេង​ជាមួយ​នៅលើ​ទីលាន Bale បាន​បញ្ជាក់ថា "​សម្រាប់​ខ្ញុំ​កីឡាករ​ពិសេស​ដាច់​គេ​គឺ Ryan Giggs​។ គាត់​គឺជា​វីរបុរស​កាលពី​កុមារភាព​របស់ខ្ញុំ ហើយ​គាត់​គឺជា​វីរបុរស​ម្នាក់​ក្នុង​ពិភព​បាល់ទាត់​។ វា​ច្បាស់​ជា​បែបនេះ​ព្រោះ​គាត់​ជា​មិត្ត​រួម​សញ្ជាតិ​វែ​ល​របស់ខ្ញុំ​"​។​

​    ​និមិត្តរូប​ប្រចាំ​ប្រទេស​វែ​ល​ទាំងពីរ Gareth Bale និង Ryan Giggs ធ្លាប់​លេង​ជា​មិត្ត​រួម​ក្រុម​ជាមួយគ្នា​បាន​ត្រឹម​ពីរលើក​ប៉ុណ្ណោះ ដែល​ពួកគេ​អាច​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-០ ទៅលើ​សាន់​ម៉ា​រី​ណូ​កាលពី​ឆ្នាំ ២០០៧៕

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់